ចិត្តល្អជាងនេះមានទៀតទេ? តួឯកស្រីកំពុងមានសន្ទុះប្រជាប្រិយភាពល្បាញល្បាញក្នុងសិល្បៈថៃនាង Bella Renee ធ្វើឲអ្នកគាំទ្ររំភើបនិងកាន់តែលង់ស្រលាញ់មកលើរូបនាងកាន់តែខ្លាំងថែមទៀត ក្រោយតួឯកស្រីដួងនេះបានម៉ៅរោងភាពយន្ដទាំងមូលបបួលអ្នកគាំទ្រឲមកមើលភាពយន្ដថ្មីរបស់នាង ថែមមកអង្គុយមើលជាមួយអ្នកគាំទ្រផងដែរ។
អ្នកគាំទ្ររបស់តួឯកស្រីនាង Bella Ranee លង់ហើយលង់ទៀតមកលើរូបនាង ក្រោយតារាស្រីដួងនេះបង្ហាញការយកចិត្តទុកដាក់ជាខ្លាំងមកលើអ្នកគាំទ្រ និងអ្នកដែលស្រលាញ់ចូលចិត្តនាងនាពេលកន្លងមក។ ក្រោយពីរឿងភាគបានថតចប់ជាបន្ដបន្ទាប់ តួឯកស្រីនាង Bella ក៏មានភាពយន្ដថ្មីជារឿង បុព្វេរសន្និវាសវគ្គពីរ ចាក់ផ្សាយក្នុងរោងភាពយន្ដនិងត្រូវទិញសំបុត្រទស្សនា ហើយនៅតែមានអ្នកមើលច្រើនសន្ធឹកសន្ធាប់ ហើយដើម្បីជាការអរគុណអ្នកគាំទ្រនាងថែមទៀតតួឯកស្រីនាង Bella ក៏បានម៉ៅសំបុត្រភាពយន្ដដែលចាក់បញ្ចាក់កាលពីថ្ងៃទី៧ខែសីហាកន្លងទៅនេះ បបួលអ្នកគាំទ្រនាងឲមកមើលថ្ងៃនេះហ្វ្រីថែមមានរូបនាងមក Surprise ដែលរោងភាពយន្ដនិងមកអង្គុយទស្សនាជាមួយអ្នកគាំទ្រផងដែរ ធ្វើឲអ្នកគាំទ្រជាច្រើនរឹតស្រលាញ់និងពេញចិត្តកាដូរដ៏ពិសេសមួយនេះ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ