ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដែលកាលពីថ្ងៃទី០១ ខែកញ្ញា ម្សិលមិញនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះអ្នកនាង Chompoo Araya បានរៀបចំកម្មវិធីខួបកំណើតឲ្យកូនប្រុសភ្លោះរបស់ខ្លួន ដែលឈានចូលអាយុ២ឆ្នាំហើយ។

ក្នុងកម្មវិធីនោះផងដែរ គេបានឃើញតារាស្រីរូបនេះ រៀបចំឡើងយ៉ាងសាមញ្ញ តែមើលពោរពេញដោយសុភមង្គល ដោយឃើញមានវត្តមានអ្នកដែលជិតដិតនិងនាងមកចូលរួមតែប៉ុនណោះ។
គួរបញ្ជាក់ផងដែរថា កូនប្រុសភ្លោះទាំងពីររបស់តារាស្រីរូបនេះមានឈ្មោះថា Bhayu និង Saifah ហើយពួកគេកើតនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ហើយចំពោះកម្មវិធីខួបកំណើតនេះផងដែរ គឺរៀបចំឡើងមុនប៉ុន្មានថ្ងៃមិនចំថ្ងៃកំណើតរបស់ពួកគេនោះទេ៕
តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖សុីវលី