Kimberly បង្ហើបប្រាប់ហើយរឿងថ្ងៃពិសេសជាមួយ Mak Prin តែមិនទាន់ប្រកាសព្រោះកំពុងតែ-ល-ឈុតកូន….! មានរូបភាព
ត្រៀមខ្លួនធ្វើជាកូនក្រមុំរួចរាល់ហើយ សម្រាប់តួឯកស្រីស្អាត Kimberly Ann Tiamsiri ម្ចាស់ចិត្តរបស់តួឯកប្រុសរូបសង្ហា Mak Prin ដោយមួយរយៈនេះកំពុងរៀបចំកម្មវិធីមង្គលកាដែលនិងរៀបចំឡើងក្នុងពេលឆាប់ៗនេះ
ហើយជាក់ស្ដែង (8 កក្កដា 2022) កញ្ញា Kimberly បានចេញមកអាបឌេដដំណើរការរឿងរៀបការថា ថ្ងៃខែដេញមិនទាន់បានទេ តែក៏មានថ្ងៃអោយរើសខ្លះៗហើយ ប្រហែលជា 2-3 ថ្ងៃហើយ ត្រូវមកមើលជាមួយគ្នាសិនថាថ្ងៃណាល្អ តែប្រាកដចិត្តថាឆ្នាំក្រោយប្រាកដណាស់ ហើយក៏ជាពេលវេលាងាយស្រួលបំផុតដែរ ព្រោះសាច់ញាត្តិក្រៅប្រទេសបានមកចូលរួម
ចំណែកឯរយៈពេលនេះមើលឈុតកូនក្រមុំរាល់ថ្ងៃឬអត់ សាម៉ីខ្លួនដល់ថ្នាក់អស់សំណើចភ្លាមៗ ព្រមទាំងប្រាប់ថានាងមិនធ្លាប់គិតសោះថានិងបានរៀបការក្នុងឈុតបែបណា ពេលនេះមើលឈុតមួយណាក៏សុទ្ធតែស្អាតទាំងអស់ ចង់ពាក់គ្រប់ឈុត ហើយពេលនេះក៏កំពុងតែមើលដែរថាយើងពាក់ឈុតបែបទើបស្រស់ស្អាតបំផុត មានយកទៅ ល ខ្លះហើយដែរ មានសួរអ្នកធ្វើរួមការងារដែលថាបែបណាល្អ ចង់ពាក់តែមួយឈុតទេព្រោះខ្ជិលផ្លាស់ប្ដូរ ប៉ុន្ដែនៅមិនទាន់ត្រូវចិត្តនោះទេ
បើសួរថាទាន់ទេ នាងបង្ហើបថា ត្រូវតែទាន់ ប្រសិនបើឆ្នាំនេះមិនទេតែបើឆ្នាំក្រោយច្បាស់ជាទាន់ពេល 100 ភាគរយ ចំណែកឯទីកន្លែងមិនទាន់ដឹងទេ ទទួលស្គាល់ថាបានសួរបានព្រឹក្សាជាំមយយបងៗខ្លះៗហើយ ដូចជាបង Pee Neey, Mew, Kee ប៉ុន្ដែគ្រប់គ្នាសុទ្ធតែមានពេលបញ្ហាខុសៗគ្នា រឿងអ្នកកំដរកូនក្រមុំនៅមិនទាន់បានគិតទេ
អត្ថបទដោយ : នីត្តា










