ជារឿងមួយដែលអ្នកគាំទ្រជាច្រើនរំភើបចិត្តនឹងតាមដាន។ សម្រាប់ការថតឡើងវិញនូវរឿងភាគកូរ៉េនៅប៉ុស្ដិ៍លេខ៣ ត្រលប់មកផលិតជារឿងភាគថៃវិញម្តង ដូចរឿង ល្បែងស្នេហ៍ក្បត់ The Betrayal សម្តែងដោយតួឯកស្រីវ័យក្មេងដ៏មានទេពកោសល្យ Ann Thongprasom ប៉ះគ្នាជាមួយតារាប្រុសដ៏មានទេពកោសល្យ Ananda Everingham ដែលពេលនេះចាប់ផ្តើមចេញជារូបភាព Poster ដើម្បីផ្សព្វផ្សាយមុនការចាក់ផ្សាយជាផ្លូវការហើយ។
ហើយកាលពីពេលថ្មីៗនេះ តួឯកស្រីក្នុងរឿង នាង Ann Thongprasom បានទម្លាយរឿងនៅពីក្រោយខ្នង តាមរយៈ Instagram Story សម្រាប់ការថតរឿងមួយនេះដោយបានសរសេរ caption ថា ” សូមប្រាប់អ្នករាល់គ្នាឈរមើលគេសម្តែង ពិតជាទទួលយកជំនាញបានមែន #TheBetrayal” ជាមួយនឹង tag IG របស់ Ananda ។
After Footer (Active) - damrei Mr1 Zone2
Eriya




