ស្វីតទៀតហើយគូនេះ!! កញ្ញា​ mint_chalida និងលោក pupaa_tae ផ្ញើសារផ្អែមល្ហែមឆ្លងឆ្លើយគ្នាជាសាធារណ:!

ស្រលាញ់គ្នាមិនមានស្រុតចុះសូម្បីមួយថ្ងៃសម្រាប់គូរបស់តារាសម្តែងស្រី mint_chalida និងមិត្តប្រុសលោក pupaa_tae អ្នកទាំងពីរស្រលាញ់គ្នា ស្រលាញ់គ្រួសារនិងមិត្តភក្តិរបស់គ្នាទៅវិញទៅមកយ៉ាងកក់ក្តៅបំផុត។ ចុងក្រោយមានរឿងផ្អែមល្ហែមមួយបានកើតឡើងក្នុងឧកាសថ្ងៃកំណើតរបស់តារាស្រី អ្នកទាំងពីរផុសពាក្យពេជ្យស្នេហាអោយគ្នាទៅវិញទៅមកនៅកណ្តាលអ៊ិនស្តាក្រាម។
នៅក្នុងថ្ងៃកំណើតរបស់មិត្តស្រីលោក pupaa_tae ផុសរូបគូជាមួយសារសសេរថា “រីករាយថ្ងៃកំណើតណាកុមារី ឆាលិ! សូមអោយឆ្នាំនេះជាឆ្នាំដែលល្អបំផុតរបស់ឆាលិណា​ មានការងារច្រើន ទទួលបានការងារជា Presenter ច្រើនៗ 💃🏼មានសុខភាពមាំមួន 💪ចំណែករឿងស្នេហា👩‍❤️‍💋‍👨 ចង់បានបែបណាអាចប្រាប់ខាងនេះបានគ្រប់យ៉ាង ☺️☺️ #ผมถนัดแบบนี้” ។
ចំណែកតារាស្រី mint_chalida ក៏បានផុសរូបដូចគ្នាព្រមជាមួយ Caption សសេរថា “ហេតុអ្វីគួរអោយស្រលាញ់បែបនេះ? @pupaa_tae #ผมถนัดแบบนี้”។ បន្ទាប់ពីផុសហើយមានមិត្តភក្តិច្រើនណាស់ដែលចូលមកចំអន់ថាពួកគេកាន់តែចាស់ដៃហើយ មិនខ្វល់អ្វីទាំងអស់ពេលនេះចង់និយាយអ្វីក៏នាំគ្នាផុសប្រាប់គ្នាជាសាធារណ:អោយហ្វែនៗបានលើសជាតិស្ករពេញហ្នឹង។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា