Chompoo បង្ហោះវីដេអូកូនស្រី Abigail ដែលកំពុងតែញញឹមព្យាយាមនិយាយតែនឹកស្មានមិនដល់ថាសម្លេង…..! មានវីដេអូ

អូន Abigail ព្រះនាងតូចប្រចាំត្រកូលនិងសំណព្វចិត្តរបស់បងៗ កូនស្រីពៅរបស់ Chompoo Araya ដែលពេញទៅដោយភាពគួអោយស្រលាញ់ដែលបានមកពីប៉ាម៉ាក់និងបងៗ

ដោយថ្មីៗនេះ Chompoo ដែលកំពុងពរកូនស្រីមករាក់ទាក់បងៗជាមួយវីដេអូដែលម៉ាក់ៗបង្ហោះហើយមានប្រយោគអមមកជាមួយថា “Last Sunday “  អាចនិយាយបានថាពេលឃើញរូបថតនាងតូចក៏គួអោយស្រលាញ់ណាស់ទៅហើយ តែដល់ពេលមកមើលវីដេអូរឹតតែគួអោយខ្នាញ់ទ្វេឡើងទៅទៀត

After Footer (Active) - damrei Mr1 Zone2

អូន Abigail ចាប់ផ្ដើមដោយម៉ាក់ Chompoo បបួលកូនស្រីថា “នេះប៉ាៗថតវីដេអូហើយតើកូនម៉េចក៏មិននិយាយ” មិនទាន់និងផុតពីមាត់ផង កូនស្រីក៏ចាប់ផ្ដើមញញឹមស្រទន់ដាក់កាមេរ៉ា ហើយក៏បន្លឺសំលេងនិយាយឡើង អាយុមិនបានប៉ុន្មានខែផង តែព្យាយាមនិយាយបានបាត់ទៅហើយ ហើយសម្លេងក៏ពិរោះគួអោយអោយស្រលាញ់ណាស់ នេះគ្រាន់តែនិយាយមិនទាន់ត្រូវពាក្យផ្អែមយ៉ាងនេះហើយ

ហើយខមិនរបស់អ្នកបណ្ដាញសង្គមលោតចូលមកជាច្រើនសុទ្ធតែនិយាយសរសើរពីភាពគួអោយស្រលាញ់របស់កូនស្រីម៉ាក់ Chompoo ទាំងអស់

អត្ថបទដោយ : នីត្តា