ពួកម៉ាកទាល់តែចឹងទើបនៅជាមួយគ្នាបាន! Taew-Mat-Mew ថតវីដេអូរាំដាក់ TikTok ផ្អើលគេផ្អើលឯងអស់កូរឡើងវ៉ល់អ្នកដែលហ្វេនៗគិតថាសុភាពជាងគេតែ…..! មានវីដេអូ

Taew-Mat-Mew ក្រុប Furby ជួបជុំគ្នាម្ដងៗរឿងគួអោយស្រលាញ់ក៏កើតឡើងភ្លាមៗ ថតវីដេអូដ៏គួអោយអស់សំណើតបង្ហោះក្នុង TikTok មិនដឹងថាត្រូវមើលណាទុកមួយណាទេ

ក្រុប Furby តារាសម្ដែងស្រីល្បីឈ្មោះមិនងាយនិងមានពេលជួបជុំគ្នានោះទេ ទំរាំមានពេលត្រូវគ្នាម្ដងៗហើយលើកនេះក៏មើលទៅដូចជានៅមិនទាន់ជុំគ្នាអស់ទេ ព្រោះមានត្រឹមតែ Taew-Mat-Mew មានតែបីនាក់ទេដែលមកជួបគ្នាយ៉ាងសប្បាយរីករាយ អាចនិយាយបានថាបន្ថែមភាពស្រស់ស្រាយអោយគ្នាទៅវិញទៅមកបានយ៉ាងល្អ

After Footer (Active) - damrei Mr1 Zone2

ក្រៅពីមានរូបភាពជួបជុំគួអោយស្រលាញ់ផ្ញើរហ្វេនៗហើយ នៅបានឃើញវីដេអូសប្បាយៗរបស់អ្នកទាំងបីទៀត ដោយទាំងបីនាក់សុំធ្វើជាតារា TikTok មួយថ្ងៃ ថតវីដេអូបញ្ចេញក្បាច់រាំដែលខ្លួនមានបូករួមជាមួយសម្លេងសើចក្អាក់ក្អាយសប្បាយចិត្តមកជាមួយទៀតផង ហើយអ្វីដែលសំខាន់ក្បាច់រាំរបស់ម្នាក់ៗគឺថាអ្នកជំនាញសុំចាញ់ចា មួយវិញទៀតកំលោះៗរូបសង្ហាបានមកចូលរួមភាពសប្បាយរីករាយនេះដែរមានទាំង Great Warintorn, Mr. Napat and Wu Smith

អត្ថបទដោយ : នីត្តា