ស្អាតទៀតហើយ! Yaya ទៅលេងសមុទ្រលើកនេះ លេងស្ទាយ៍សុិចទាក់ទាញខ្លាំងណាស់!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា តារាសម្ដែងថៃស្រីល្បីឈ្មោះកញ្ញា Yaya Urassaya ត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍ ពិសេសនោះគឺការលេងស្ទាយ៍សម្លៀកបំពាក់បែបប្លែកៗ និងសុីវិល័យរបស់នាងផ្ទាល់តែម្ដង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ Yaya បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នៅពេលដែលគ្រប់គ្នាបានឃើញ នាងតុបតែងខ្លួនទៅលេងសមុទ្រ ដោយស្លៀកសម្លៀកបំពាក់ពណ៌ស បញ្ចេញសម្រស់ដើមទ្រូងមូលក្លំ វាលខ្នង និងថែមទាំងបង្ហាញអាវក្នុងពណ៌ផ្កាឈូកយ៉ាងទាក់ទាញសុីអារម្មណ៍ខ្លាំងទៀតផង។

គួរបញ្ជាក់ផងដែរថា ការតុបតែងខ្លួនបែបនេះ អាចចាត់ទុកថាសុិចសុីហើយសំរាប់តារាស្រីរូបនេះ ព្រោះកន្លងមកគេពុំសូវដែលឃើញនាងបញ្ចេញបែបនេះណាស់៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី