រិះគន់មិនពិរោះយ៉ាងណាក៏ davikah បំលែងអោយទៅជារឿងវិជ្ជមានបានដែល!! តារាស្រីឆ្លើយតបនឹងសម្តីនិយាយពីគីឡូរបស់នាង!

កញ្ញា davikah ចាត់ទុកជាម្នាក់ក្នុងចំណោមតារាស្រីដែលចូលចិត្តការហាត់បា្រណយករាង នាងស្រលាញ់ហើយធ្វើវាជារៀងរាល់ថ្ងៃរហូតទទួលបានលទ្ធផលដែលនាពេលនេះនរណាៗក៏ចង់បានរាងដូច។ ប៉ុន្តែក៏នៅមានមនុស្សមិនពេញចិត្ត សម្រាប់ក្រុមអ្នកដែលមិនគាំទ្រអោយនាងស្គម ពួកគេបានចាប់យកចំនុចនេះមក Bully នាងដដែលៗហូតក្លាយជាពត៌មាន។
ហើយដោយសារមានអ្នកលើកយករឿងរាងរបស់នាងមកនិយាយច្រើនពេក ថ្មីៗនេះកញ្ញា davikah បានឆ្លើយតបថា “ពេលខ្លះខ្ញុំក៏ច្របូលច្របល់ដែល មិនដឹងថាត្រូវធ្វើយ៉ាងណាដើម្បីអោយ Perfect ហើយអាចធ្វើអោយមនុស្សទាំងអស់សប្បាយចិត្តស្មើរៗគ្នា ។ កុំបារម្មណ៍ពីខ្ញុំអីខ្ញុំមានសុខភាពរឹងមាំល្អ អរគុណចំពោះអ្នាកដែលបារម្មណ៍ ខ្ញុំនឹងយកចិត្តទុកដាក់លើរឿងនេះច្រើនជាងមុន នឹងព្យាយាមផ្លាស់ប្តូរខ្លះៗ ហើយចង់ប្រាប់ថាចង់ឡើងគីឡូមិនមែនជារឿងដែលលំបាកសម្រាប់ខ្ញុំទេ ព្រោះជាមនុស្សងាយឡើងនិងស្រកគីឡូណាស់”។
អាចនិយាយបានថាឆ្លើយបានល្អ Perfect បំផុតសម្តីនេះធ្វើអោយហ្វែនៗដែលបារម្មណ៍ពីសុខភាពនាងពិតប្រាកដធូអារម្មណ៍ ហើយសម្រាប់អ្នកដែលមានចេតនា Bully នាងក៏លែងហ៊ានធ្វើវាបន្តទៀតដែល។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា