ធ្វើចិត្តជាមួយអតីតកាលបានហើយ!! Fon ប្រកាសបើកឆាកស្នេហាថ្មីបន្ទាប់ពីសម្ងំ Single អស់រយ:ជាច្រើនឆ្នាំ!!

បានផ្អាករឿងបេះដូងមកជាច្រើនឆ្នាំហើយសម្រាប់តារាសម្តែងស្រីរាងតូច Fon Sananthachat ដោយបន្ទាប់ពីប្រកាសថាបែកគ្នាជាមួយមហាសេដ្ឋីដែលជាអតីតសង្សារចាស់នាងមិនដែលមានរូបបែកធ្លាយថាកំពុងទាក់ទងជាមួយនរណាឡើយ។ ចុងក្រោយចេញមុខប្រកាសប្រាប់ខ្លួនឯងថាពេលនេះពិភពលោកពណ៌ស៊ីជុំពូកំពុងត្រឡប់មករកនាងវិញហើយ!
នៅក្នុងកម្មវិធីបើកសម្ភោធចាស់ផ្សាយខ្សែភាពយន្តថ្មីរឿង #ใจฟูสตอรี่ កញ្ញា Fon បានឆ្លើយនឹងសំនួរអ្នកកាសែតថា “មែនហើយពេលនេះខ្ញុំមានមិត្តប្រុសហើយ ដូចសព្វមួយដងខ្ញុំមិនដែលទាក់ទងអ្នកធ្វើការងារសិល្ប:នោះទេ”។ មិត្តប្រុសថ្មីរបស់តារាស្រីគឺជាមនុស្សក្រៅវិស័យដែលនាងបានទាក់ទងមើលចិត្តគ្នាមួយឆ្នាំមុនពេលសម្រេចចិត្តទាក់ទងជាសង្សារផ្លូវការណ៍។
តារាស្រីបានបន្តទៀតថាស្នេហាគ្រានេះនាងមិនបានមានចេតនាបិទបាំងអ្វីនោះទេ ចេញទៅណាមកណាជាមួយគ្នាជាធម្មតាគ្រាន់តែមិនដែលបានផុសរូបគូ ពីព្រោះខាងប្រុសមិនទាន់ស៊ាំជាមួយការដែលទៅណាមកណាមានគេតាមមើលមុខ មានគេយករូប យកឈ្មោះមកនិយាយនៅលើបណ្តាញសង្គមដោយសាតែមានមិត្តស្រីជាតារា។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា