ហ្វែនៗគាំទ្រអោយតាមចាប់ខ្លួន!! Bright តារាប្រុសដែលមានប្រជាប្រិយបំផុតរបស់ថៃត្រូវបានគេយកឈ្មោះទៅប្រើដើម្បីបោកប្រាស់សង្គម!!

បានក្លាយជាប្រធានបទដែលមានចំនួនអ្នកស៊ៃបន្តច្រើនបំផុតក្នុងថ្ងៃនេះ សម្រាប់រឿងក្តីដែលតារាសម្តែងប្រុស bbrightvc ត្រូវបានគេលួចយករូបនិងឈ្មោះគាត់ទៅប្រើដើម្បីបោកប្រាស់ប្រជាជន។ តារាប្រុសទទួលបានផលប៉ះពាក់ពីរឿងនេះច្រើនណាស់ ច្រើនរហូតខាងក្រុមហ៊ុនត្រូវចេញមុខចាត់វិធានការណ៍ ដើម្បីការពារគាត់ពីការយល់ច្រឡំ។
ថ្មីៗនេះខាងក្រុមហ៊ុន GMMTV បានប្រកាសដាក់ពាក្យបណ្តឹងតាមចាប់ខ្លួនជនខិលខួចម្នាក់នោះមកទទួលទោស និងរកយុត្តិធម៌អោយតារាប្រុសរួចរាល់ហើយ ដោយបានទាក់ទងមេធាវីជំនាញអោយមកជាតំណាងដើម្បីដំណើររឿងក្តីទាំងអស់ជាមួយក្រុមតុលាកា។ ការដែលយករូបថតរបស់តារាមកធ្វើជាប្រូហ្វាល ហើយទាក់ទងទៅអ្នកដទៃដើម្បីប្រយោជន៍ឯកជនចាត់ទុកជារឿងដែលខុសសីលធម៌ ហើយខុសនឹងច្បាប់។
ហ្វែនៗរបស់លោក bbrightvc ទាំងនៅក្នុងស្រុក និងក្រៅប្រទេសគាំទ្រសកម្មភាពរបស់ខាង GMMTV មួយទំហឹងដោយបន្តាប់ពីបានអានសេចក្តីប្រកាស់ហើយពួកគេនាំគ្នាជូយ Share បន្តយ៉ាងច្រើនកុះករដើម្បីអោយតារាប្រុសឆាប់ទទួលបានយុត្តិធម៌ និងដើម្បីអោយមហាជនឆាប់បានដឹងថាអ្នកដែលទាក់ទងពួកគេផ្ទាល់នោះមិនមានជាលោក bbrightvc ឡើយ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា