បណ្តើរគ្នាប្រជែងយក Rating លំដាប់លេខ១!! រឿងថ្មីរបស់ hussaweee-narinnarinrak ត្រៀមចេញពាក់កណ្តាលខែសីហានេះ ធានាថាខ្ទិះជារឿងមុនៗ!!
សម្តែងរឿងជាមួយគ្នារហូតបានក្លាយទៅជាគូជីនដែលមានហ្វែនខ្លាប់គាំទ្រច្រើនលើសលុបសម្រាប់គូរបស់ hussaweee-narinnarinrak ដែលសម្តែងរួមគ្នាសមខ្លាំងដូចការពិត គ្រប់រឿងដែលមានពួកគេជាតួឯកតែងតែទទួលបាននិយមគាំទ្រពីទស្សនិកជនច្រើនលើសគេលើសឯង។

ចុងក្រោយខាងស្ថានីយ៍ទូរទស្សន៍បុស្តិ៍លេខ៧បានប្រកាសចាក់ផ្សាយរឿង “#buangwimala #บ่วงวิมาลา” រឿងថ្មីដោយមាន hussaweee-narinnarinrak ជាតួឯកបណ្តាលអោយហ្វែនៗរបស់គូជីននេះរំភើបហើយនាំគ្នាទន្ទឹមរងចាំទស្សនា ក៏ដូចជាត្រៀមខ្លួនជួយជម្រុញរឿងរបស់ពួកគេអោយក្លាយជារឿងដែលមាន Rating ខ្ពស់បំផុតរបស់ប្រទេសថៃដូចសព្វមួយដង។

អ្នកដឹងនាំរឿង ningpanita បានប្រកាសហើយ រឿង “บ่วงวิมาลา” នឹងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ចាប់ពីថ្ងៃទី ១៥ ខែសីហានេះតទៅ ទស្សនិកជនអាចទស្សនាបានរៀងរាល់ថ្ងៃច័ន្ទ-អង្គារ ម៉ោង 20.30នាទីយប់។ ចំពោះសាច់រឿងវិញតារាគ្រប់គ្នាធានាថាល្អជក់ចិត្តជាងរឿងមុនៗពីព្រោះក្នុងរឿងនេះមានតួឯកដល់ទៅពីគូ ចង់ដឹងពិសេសយ៉ាងណាកុំភ្លេចទស្សនាទាំងអស់គ្នាណា!

អត្ថបទដោយ សា


