តារាប្រុស punjanprama បែកគ្នាជាមួយសង្សារស្រីក្មេងជនជាតិជប៉ុនហើយ! រាងចាលតាំងចិត្តថានឹង Bye ស្នេហាមួយរយ:ធំ!
ចូលដល់ខែសីហាពត៌មានតារាបែកគ្នាហាក់បីដូចជាចំនួនច្រើនខុសប្លែកពីធម្មតា គូស្នេហ៍របស់លោក punjanprama និងមិត្តស្រីជនជាតិជប៉ុនក៏គេចមិនផុតដែល ដោយថ្មីៗនេះខាងប្រុសបានចេញមុខអោយសម្តាសន៍ថាបែកគ្នាបាន ៣-៤ខែហើយ។ តារាប្រុសបានអោយហេតុផលដែលស្តាប់ទៅស្តាប់មកគាត់ដូចជាត្រូវខាងស្រីបោះបង់!

លោក punjanprama បានប្រាប់ថាដោយសាររយ:ចំងាយដែលយើងត្រូវហោះហើររកគ្នាឥតឈប់ឈរ ដោយសារអាយុដែលខុសគ្នាមិត្តស្រីរបស់គាត់នៅក្មេងនាងនៅមានឧកាសសាកល្បងរបស់ថ្មីៗ ជិវិតថ្មីៗច្រើនវាមិនអាចទៅរួមទេបើតារាប្រុសព្យាយាមចាប់នាងអោយឈប់តែមួយកន្លែង ឬឈប់ត្រឹមគាត់តែម្នាក់ឯង។

ស្តាប់ទៅគាត់ដូចជាពិបាកទទួលយករឿងបែកបាក់គ្រានេះដែល ប៉ុន្តែគាត់អះអាងថាពេលនេះធ្វើចិត្តបានហើយគាត់ចាស់គួរសមដែលអាចដកខ្លួនចេញពីរឿងខូចចិត្តបានលៀនជាងក្មេងៗ។ ចំពោះសំនួរដែលគេសួរថាចុះគិតរឿងមានមិត្តស្រីថ្មីហើយឬនៅលោក punjanprama មិនយកទេព្រោះគ្រូទាយប្រាប់ថាហាមមិនអោយមានមិត្តស្រីមុខខែមេសាឆ្នាំ ២០២៣ឡើយ បើមិនដូចច្នោះទេគាត់នឹងត្រូវរស់ក្នុងនរកស្នេហា។
អត្ថបទដោយ សា



