លុយចូលគ្រប់ច្រក! ក្រៅពីអាជីវកម្មគ្រឿងសម្អាង តួឯកស្រី Kwan មានមុខរបរថ្មីទៅសម្អាតដល់កន្លែង….

លុយចូលគ្រប់ច្រកតែម្ដងហើយ តួឯកស្រីសម្រស់លេចធ្លោរនាង Kwan Usamanee មានអាជីវកម្មថ្មីមួយទៀតហើយ ក្រោយពីរបរមុនៗរបស់នាងក៏កាក់កបជោគជ័យរួចហើយផងដែរ។ ដោយលើកនេះតារាស្រីនាង Kwan សម្រេចចិត្ដបើកអាជីវកម្មសេវាកម្មផ្នែកសំអាតអនឡាញ​ ដែលជាអាជីវកម្មថ្មីកំពុងពេញនិយមនិងត្រូវការមួយផងដែរ។​

តារាស្រីនាង Kwan Usamanee ពិតជាតារាស្រីដែលមានទាំងការខិតខំនិងសមត្ថភាពពិតមែន ក្រៅពីអាជីពជាតារាសម្ដែងដែលរូបនាងបានប្រឡូករកលុយតាំងពីវ័យកុមារភាព ពេលនេះរូបនាងក៏បានប្រែក្លាយខ្លួនឯងឲជាថៅកែស្រីមានអាជីវកម្មក្នុងដៃច្រើនមុខផងដែរ។ មុននេះតារាស្រីដួងនេះបានធ្វើការផលិតគ្រឿងសម្អាង ដែលជាម្ចាស់ប្រេនក្រែមម៉ាកល្អមួយ ហើយឥឡូវរូបនាងក៏បានថែមអាជីវកម្មថ្មីឈ្មោះថា security & cleaning service thailand មានសេវាកម្មសម្អាត សេវាកម្មសន្ដិសុខ និងអ្នកបើកបរឲផងដែរ ដោយអាចធ្វើការទាក់ទងជួលបានតាមអនឡាញ និងមានការទទួលខុសត្រូវពីក្រុមហ៊ុនផងដែរ។ ឡើងក្លាយជាម្ចាស់អាជីវកម្មមួយនេះតារាស្រីនាង Kwan ក៏បានចុះទៅដល់ទីតាំងមួយចំនួន និងបានបង្ហាញពីរបៀបសំអាតនិងវិន័យផ្សេងៗទៅដល់បុគ្គលិកផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖​ ស្រីល័ក្ខ