ពិតជាស្វាមីល្អគួរឲសសើរមែន! គូស្នេហ៍តារាកំពុងមានសមាជិកថ្មីក្នុងគ្រួសារគូរបស់លោក Push Puttichai និង Jui Warattaya បង្ហាញវត្ដមានចូលរួមក្នុងកម្មវិធីមួយកន្លែង ខណះពេលនេះតារាស្រីនាង Jui ក៏កំពុងពពោះកូនក្នុងផ្ទៃ លោក Push ក៏នៅក្បែរមើលថែកាន់ដៃជាប់មិនឲរំលងពីក្រសែភ្នែកនោះឡើយ តាមថែភរិយានិងកូនតូចគ្រប់ជំហ៊ាន។
គូនេះអាចនិយាយបានថាក្ដីប្រាថ្នាដូចបំណង ព្រោះតាំងពីរៀបការហើយរយះពេល៣ឆ្នាំកន្លងមកទាំងលោក Push និង Jui គឺប្រាថ្នាចង់បានកូនណាស់ ហើយពេលនេះក៏ដូចបំណងភរិយាបានពពោះកូនដំបូងហើយធ្វើឲទាំងមិត្តភក្ដិនិងក្រុមគ្រួសារចូលរួមត្រេកអរនឹងភាពរីករាយរបស់អ្នកទាំងពីរផងដែរ។ ហើយតាំងពីពពោះមក Jui ក៏មិនសូវបានចេញទៅណាដែរគឺនៅមើលថែខ្លួន តែថ្ងៃនេះក៏បានចេញមុខក្នុងកម្មវិធីមួយមើលសង្គមខ្លះ អ្នកម្ដាយថ្មីថ្មោងតែងខ្លួនឡើងស្អាតប្រិមប្រិយ ថែមមានស្វាមីមកតាមមើលថែមិនឲរបូតពីដៃតាមមើលគ្រប់ជំហ៊ានឲតែម្ដង។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ