Punjanprama អង្វរសុំទស្សនិកជនឈប់គិតថាមកពីគាត់ទើប Ladiiprang បែកគ្នាជាមួយគូដណ្តឹង!!

កាន់តែច្របូលច្របល់ហើយសម្រាប់រឿងរ៉ាវស្នេហាមិនចុះសម្រុងរបស់តារាស្រី Ladiiprang និងអនាគតស្វាមីលោក Twopee ដោយពេលនេះអ្នកប្រើប្រាស់អ៊ិនធឺណែតជឿថាមកពីអ្នកទី៣ ហើយនាំគ្នាគិតច្រើនទាញយកតារានេះផង តារានោះផងមកពាក់ព័ន្ធជាមួយគូស្នេហ៍ពួកគេ។ ចុងក្រោយលោក punjanprama ដែលទើបប្រកាសថាត្រឡប់មក Single វិញក៏ត្រូវគេតាមដានថាគាត់គឺជាគូស្នេហ៍ថ្មីរបស់កញ្ញាប្រាង។
ថ្មីៗនេះលោក punjanprama បានចេញមុខអោយសម្ភាសន៍អំពីទំនាក់ទំនងស្នេហារវាងគាត់និងមិត្តស្រីជនជាតិជប៉ុន ហើយត្រូវបានគេសួរថា “បែកគ្នានេះពាក់ព័ន្ធជាមួយ Ladiiprang មិត្តភក្តិស្និទ្ធស្នាលរបស់គាត់ដែលឬទេ?” តារាប្រុសក៏បានឆ្លើយថា “ខ្ញុំសុំអង្វរទៅចុះនេះជារឿងរវាងខ្ញុំនិងអតីតមិត្តស្រី សូមកុំទាញប្រាងដែលមិនដឹងរឿងចូលមកអី” ។
សរុបមកលោក punjanprama និង Ladiiprang ពួកគេជាមិត្តភក្តិនឹងគ្នាមិនអាចទៅរួចទេដែលស្ងាត់ៗសុខៗពួកគេលួចសាងស្នេហាជាមួយគ្នា។ ចំពោះរឿងតារាស្រីបែកគ្នាជាមួយលោក Twopee មកពីមូលហេតុអ្វីហ្វែនៗត្រូវរងចាំអោយម្ចាស់ខ្លួនគេចេញមុខមកបកស្រាយដោយខ្លួនឯង។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា