Nichath អនាគតកូនក្រមុំរបស់តារាប្រុសដែល HOT បំផុតផុសសុំអោយកែរប្រវត្តិរូបដែលអ្នកយកពត៌មានបានចេញផ្សាយខុស!!

ទើបតែធ្វើអោយបណ្តាញសង្គមផ្ទុះស្មាមញញឺមថ្មីៗនេះទេសម្រាប់តារាប្រុស ananda_everingham ដែលបានលុតជង្គង់សុំមិត្តស្រីរៀបកាកណ្តាលដំណក់ទឹកភ្លៀងយ៉ាងរ៉ូមែនទិក។ បន្ទាប់ពីថ្ងៃពិសេសនោះ មានអ្នកកាសែតច្រើនណាស់ដែលបាននាំគ្នាទៅជីកកាយស្វែងរកប្រវត្តិរូបរបស់នារីមានសំណាង ដែលនឹងក្លាយជាកូនក្រមុំរបស់តារាប្រុសដែលសង្ហារបំផុតក្នុងវិស័យសិល្ប:ថៃរូបនេះ។
ចុងក្រោយម្ចាស់ខ្លួន Nichath បានចេញពាក្យក្នុងចិត្តអំពីរឿងដែលគេលើកយកមកសសេរខុសៗនោះនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនថា “ខ្ញុំសុំកែរប្រវត្តិរបស់ខ្លួនឯងបន្តិចណា ខ្ញុំមិនមែនជាទាយាទរបស់ប្រែនសំលៀកបំពាក់ឈុតក្នុងឈ្មោះ Jintana ទេ ជាចៅបង្កើតរបស់លោកយាយ Jintana មែនប៉ុន្តែមិនមែនជាអ្នកស្នងត្រកូលអាជីវកម្មធំនេះទេ សូមបងៗអ្នកយកពត៌មានទាំងអស់ជួយកែសម្រួលផង”។
អនាគតកូនក្រមុំដ៏សែនស្រស់ស្អាតរបស់យើងនាងមិនចង់អោយគ្រប់គ្នាយល់ច្រឡំ ដូចច្នេះហើយទើបផុសបញ្ជាក់។ សរុបមកកញ្ញា Nichath មិនមែនជាអនាគតម្ចាស់ធុរកិច្ចប្រែនឈុតក្នុងបន្តពីលោកយាយទេ នាងជាម្ចាស់ប្រែនសំលៀកបំពាក់ដែលនាងបង្កើតដោយខ្លួនឯងតែម្យ៉ាងគត់។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា