ថ្មីៗនេះមានដំណឹងល្អរឿងបុព្វេសន្និវាស២ រកចំណូលបានជាង៣០០លានហើយ ។ តារាវ័យក្មេង Pope Thanawat និងក្រុមតារាសម្ដែង មានពិធីបុណ្យឧទ្ទិសកុសលដល់ព្រះសង្ឃនៅវត្ត Prayurawongsawas។ ឆ្លៀតក្នុងឱកាសនេះដែរ Popeក៏ត្រូវបានសួរនាំពីទំនាក់ទំនងចុងក្រោយរបស់គាត់ជាមួយដៃគូ Bella Ranee បន្ទាប់ពីបង្ហោះវីឌីអូក្នុង Instagram ។
ពេលនោះមានBella ចូលមកចំអកលេងសើចទើបធ្វើឱ្យសង្ស័យពីទំនាក់ទំនងរបស់ទាំងពីរថាអាចក្លាយជាគូពិតប្រាកដដែរឬទេ។ Pope ក៏បានបកស្រាយថាតាមពិតការលេងសើចនឹងគ្នាជារឿងធម្មតា ដូចការបង្ហោះនោះគឺពួកគេតែងតែលេងបែបនេះពេលក្នុងពេលសម្ដែង ។
After Footer (Active) - damrei Mr1 Zone2





