មហាជនសង្ស័យថា Matt ចែកផ្លូវគ្នាជាមួយមិត្តប្រុសព្រោះពេលជួបជុំសំខាន់ជាមួយមិត្តភ័ក្ដមកតែម្នាក់ឯងទាំងដែរគ្រប់គ្នាសុទ្ធតែមកជាគូរ! មានវីដេអូ

ជាក្រុមតារាស្រីមួយក្រុមទៀតដែលតែងតែរកពេលវេលាដើម្បីមកជួបជុំគ្នាសម្រាប់គ្រប់ Furby ដោយជាក់ស្ដែង (10 កក្កដា 2022) បានមកជួបជុំគ្នាម្ដងទៀតក្នុងឱកាសជប់លៀងថ្ងៃខួបកំណើតក្រោយថ្ងៃរបស់ Matt Peeranee និង Mint Chalida 

ដោយកញ្ញាៗបាននាំសង្សាមកចូលរួម ហើយម្នាក់ៗសុទ្ធតុបតែងខ្លួនយ៉ាងផ្ចិតផ្ចង់បង្អួតសម្រស់ដាក់គ្នាគ្មាននរណាចាញ់នរណាទេ  Teaw-Nai , Mew-Saint , Mint-Phupa , មានតែខាង Matt តែប៉ុណ្ណោះដែលមកតែឯងមិនឃើញមិត្តប្រុសមកជាមួយ

After Footer (Active) - damrei Mr1 Zone2

 

ក្រៅពីនេះហ្វេនៗនៅលួចសង្ស័យដែរ ព្រោះជប់លៀងនេះបែរជាបាត់ម្នាក់ទៀតគឺកញ្ញា Toey ដែលមិនឃើញមកចូលរួម គ្រប់គ្នាសោកស្ដាយដែលមិនបានឃើញសមាជិកក្រុមជុំគ្នាទាំងអស់បែបនេះ ហើយនៅមានសួរគ្នាទៅវិញទៅមកជាច្រើនទៀតផងដែរ

អត្ថបទដោយ : នីត្តា