ថ្ងៃទី ១២ ខែ សីហា ជាទិវាបុណ្យម្តាយរបស់ប្រជាជនថៃទូទាំងប្រទេស ហើយក៏ជាថ្ងៃដែលតារាស្រី duearisara និងស្វាមីសម្រេចបង្កើតកូនប្រុសដំបូងជាទីស្រលាញ់ផងដែល។ ទាំងម្តាយទាំងទារកមានសុខភាពល្អ និងសុវត្ថិភាពប៉ុន្តែប៉ាប៉ាដូចជារាងទ្រុឌទ្រោមជាងគេពីព្រោះបារម្មណ៍ពីនាក់ទាំងពីរនោះដោយមិនបានគេងមិនបានពួនដោយខ្លួនឯង។

ថ្មីនេះបន្ទាប់បីសម្រាលរួមអ្នកនាង duearisara បានផុសរូបជាមួយសារជូនពរទិវាថ្ងៃបុណ្យម្តាយប្រពៃណីថៃ ហើយក៏សារស្វាគមន៍កូនប្រុសដ៏សែនកក់ក្តៅនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនថា “🤍 𝐇𝐚𝐩𝐩𝐲 𝐓𝐡𝐚𝐢 𝐌𝐨𝐭𝐡𝐞𝐫’𝐬 𝐃𝐚𝐲 ♡︎ 𝟏𝟐 𝐀𝐮𝐠𝐮𝐬𝐭 𝟐𝟎𝟐𝟐 👼🏻👼🏻🫶🏻🐯🤍 ❝𝐖𝐞𝐥𝐜𝐨𝐦𝐞 𝐭𝐨 𝐭𝐡𝐞 𝐖𝐨𝐫𝐥𝐝❞ 𝐌𝐲 𝐛𝐚𝐛𝐲 𝐛𝐨𝐲 𝐒𝐢𝐥𝐚𝐬 𝐄𝐳𝐫𝐚 𝐋𝐞𝐞 ♥︎ 𝟏𝟐.𝟎𝟖.𝟐𝟎𝟐𝟐 𝟗:𝟓𝟔 𝐀.𝐌.” ។

ដែលមានតារាល្បីៗច្រើនណាស់ដែលបានចូលខមមិនសម្តែងក្តីរីករាយអបអរសាទ និងជូនពរតារាស្រីក្នុងនាមជាម្តាយថ្មីថ្មោងសម្រាប់ឧកាសទិវាបុណ្យម្តាយប្រពៃណីជាតិថៃ។ ចំណែកលោក jetsetseb ជាប៉ាប៉ាវិញមិនទាន់បានផុសរូបតែប៉ុន្តែគាត់ផុស Story យ៉ាងច្រើនសន្ធឹកសន្ធាប់ប្រាប់ពីអារម្មណ៍ស្រលាញ់ និងក្តីបារម្មណ៍ដែលគាត់មានចំពោះភរិយាក៏ដូចជាកូនប្រុស។
អត្ថបទដោយ សា



