ជាការពិតណាស់អ្នកណាក៏តែងតែប្រាថ្នាចង់បានរូបរាងស្អាតស្រឡូនមើលទៅសមសួនជាទីគាប់ចិត្ត ប៉ុន្ដែមិនមែនអ្នកគ្រប់គ្នាសុទ្ធតែកើតមកមានរូបរាងស្គមស្អាតនោះទេ ។ ហើយតារាទាំងអស់នេះសុទ្ធតែត្រូវការសម្រកទំងន់ដើម្បីអោយពួកគេមានរូបរាងស្រស់ស្អាត។
តោះមកមើលថាពួកគេប្រើវិធីអ្វីនៅពេលដែលចង់សម្រកទម្ងន់ ៖
- IU
តារាស្រីរាងតូចច្រលឹងនេះបានប្រាប់ថា ក្នុង១ ថ្ងៃ នាងញ៉ាំតែផ្លែប៉ោម ដំឡូង និងផឹកប្រូតេអ៊ីន ហើយនាងបានហាត់ប្រាណជាប្រចាំដែលធ្វើអោយនាងស្រក់អស់ ៤ គីឡូ ក្នុងរយះពេល ៤ ថ្ងៃ។
2. Aliee
ចំណែកឯតារាស្រី Aliee វិញ នាងញ៉ាំផ្លែចេកសំរាប់អាហារពេលព្រឹក សាច់ទ្រូងមាន់សំរាប់អាហារថ្ងៃត្រង់ និងសាឡាដសំរាប់អាហារពេលល្ងាច។ ការញ៉ាំបែបនេះធ្វើអោយនាងស្រក់អស់ ១០ គីឡូក្នុងរយះពេល ១ ខែ។
- Soyou
សំរាប់ Sooyou វិញ នាងញ៉ាំអាហារតែមួយពេលប៉ុណ្ណោះក្នុងមួយថ្ងៃហើយអាហារដែលនាងញ៉ាំនោះគឺ ស៊ុតផ្នែកពណ៌លឿង និងផឹកទឹកដោះគោ ហើយនាងក៏បានហាត់ប្រាណជាប្រចាំផងដែរ។ តារាស្រីរូបនេះក៏បានស្រកទម្ងន់អស់ ៨ គីឡូ។
- Suzy
នៅពេលដែលតារាស្រីរូបនេះចង់សម្រកទម្ងន់ នាងតែងតែកំណត់របបអាហាររបស់ខ្លួនឯងបែបនេះគឺសំរាប់អាហារពេលព្រឹកនាងញ៉ាំទ្រូងមាន់ ផ្លែចេក និងផឹកទីកដោះគោ។ ពេលអាហារថ្ងៃត្រង់នាងញ៉ាំបាយ ជាមួយនិងសាឡាដ ហើយដំឡូងសំរាប់អាហារពេលល្ងាច។
- Changmin សមាជិកក្រុម 2AM
តារាប្រុសរូបនេះវិញគឺញ៉ាំតែតៅហ៊ូ ហើយនិងហាត់ប្រាណដើម្បីសម្រកគីឡូ។ ពិតជាប្លែកមែន!
- T.O.P.សមាជិកក្រុម Big Bang
ចំណែកបុរសសង្ហារម្នាក់នេះវិញគឺផឹកតែទឹក និងញ៉ាំចាហ៊ួយសណ្ដែកក្រហមប៉ុណ្ណោះពេលដែលចង់សម្រកទម្ងន់។
- Xiumin សមាជិកក្រុម EXO
អ្នកគ្រប់គ្នាតែងតែព្យាយាមតមអាហារ រឺក៏ហាត់ប្រាណ ប៉ុន្តែ Xiumin វិញជ្រើសរើសផឹកតែកាហ្វេពេលដែលគាត់ចង់សម្រកទម្ងន់។
- TVXQ
មួយក្រុមនេះសាហាវតែម្ដង ពេលដែលចង់សម្រកទម្ងន់ គឺផឹកតែទឹកធម្មតាមួយមុខគត់ប៉ុណ្ណោះ ពួកគេធ្វើបែបនេះនៅពេលដែលពួកគេទើបតែចាប់ផ្ដើមចេញច្រៀងលើកដំបូង ។
តើប្រិយមិត្តយល់យ៉ាងណាចំពោះវិធីសម្រកទំងន់របស់តារាទាំងអស់នេះ ?
ប្រភព៖ Allkpop
អត្ថបទដោយ៖ ស្រីពេជ្រ