ការទន្ទឹងរងចាំត្រូវបានបញ្ចប់ហើយ សម្រាប់អ្នកម៉ាក់រូបស្រស់ Dew Arisara ដោយថ្មីៗនេះនាងបានឃើញមុខកូនប្រុសដំបូងរបស់ខ្លួនជាផ្លូវការហើយ គឺសម្រាលក្នុងថ្ងៃនេះតែម្ដងហើយក៏ជាថ្ងៃ 12 កក្កដា ជាថ្ងៃទិវាមាតាផងដែរ
Dew Arisara បានដាក់ឈ្មោះកូនថា Silas Ezra Lee ព្រមបើកចិត្តនិយាយពីអារម្មណ៍ពិតក្នុងចិត្តទៀតដែរថា “រីករាយទិវាមាតា 12 សីហា 2022 Happy Thai Mother’s Day 12 August 2022 អ្វីដែលត្រូវនិយាយ គិត អារម្មណ៍ រាល់តែថ្ងៃនេះ រាល់តែឆ្នាំមករហូត ខ្ញុំស្រលាញ់មា៉ក់ណាស់”
“តែអ្វីដែលពិសេសជាងរាល់ឆ្នាំនោះគឺ ក្នុងឆ្នាំនេះ Dew បានទទួលតួនាទីយ៉ាងធំតួនាទីជាម្ដាយរបស់កូន ហើយក្រោយពីថ្ងៃនេះទៅ Dew បានក្លាយជាម៉ាក់ដោយខ្លួនឯងផ្ទាល់ Welcome to the World, My baby boy Silas Ezra Lee 12.08.2022 9:56 A.M. #ប៊េប៊ីតូចបើកភ្នែកមើលពិភពលោកហើយបាទ”
ទាំងអស់នេះនៅក្នុង IG story របស់ខាងប៉ាៗ Sebastian Lee ស្វាមីរបស់ Dew Arisara ក៏បានផុសរូបភាពបន្ទប់គេងដែលត្រៀមនិងទទួលភរិយានិងកូនជាទីស្រលាញ់សម្រាលហើយ បន្ទប់តុបតែងបានយ៉ាងគួអោយស្រលាញ់
ដោយរឿងនេះមិត្តភ័ក្ដនិងអ្នកគាំទ្រ នាំគ្នាចូលទៅខមិនសម្ដែងក្ដីរីករាយនិងអបអរសាទរជាច្រើនចំពោះសមាជិកថ្មីនេះគ្រួសារមួយនេះ
អត្ថបទដោយ : នីត្តា



















