តារាប្រុស weir19 ចង់សម្រាកពីការងារ ១ឆ្នាំបន្ទាប់ពីរៀបកាជាមួយ vikkii ព្រោះហេតុផលមួយចំនួន!

បានឡើងឈ្មោះជាគូស្នេហ៍ដែលងប់ងល់នឹងស្នេហាខ្លាំងបំផុតក្នុងកំឡុងពេលពាក់កណ្តាលឆ្នាំ២០២២នេះ ដោយបន្ទាប់ពីរៀបកាហើយទាំងពីរតែងតែសម្តែងចេញនូវកាយវិកាផ្អែមល្ហែមដូចមិនអាចរស់នៅដោយគ្មានគ្នាបាន រហូតធ្វើអោយអ្នកប្រើប្រាស់អ៊ិនធឺណែតមួយចំនួនធំលើសជាតិស្ករតាមពួកគេ។
ចុងក្រោយលោក Weir19 បើកចិត្តនិយាយអំពីជិវិតគូក្រោយពេលរៀបកានៅក្នុងកម្មវិធី Beartai Buzz ថាពេលនេះ ខ្ញុំបានក្លាយជាមនុស្សថ្មីហើយមិនមែន Weir19 បែប​ Cool cool ដូចដែលអ្នកទាំងអស់គ្នាធ្លាប់ស្គាល់នោះទេ តារាប្រុសប្រៀបធៀបខ្លួនឯងថាជាកូនឆ្មា និងជាកាបូបលុយរបស់ភរិយា។
លោក Weir19 បន្តទៀតថាគាត់ចង់ឈប់ធ្វើការងារមួយឆ្នាំជាងដើម្បីប្រើប្រាស់ជីវិតគ្រួសារអោយបានពេញលេញជាមួយមនុស្សដែលខ្លួនស្រលាញ់។ ម៉្យាងវិញទៀតពេលនេះគាត់ចង់មានកូន ចង់ធ្វើតួនាទីជាមេគ្រួសារដែលអាចជួយសមាជិកគ្រប់រូបបានយ៉ាងមានប្រសិទ្ធភាព។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា