តែងតែនឹករលឹកដល់!! លោក songkarn_tae ផុសអោយអតីតភរិយាលឺក្នុងឧកាសថ្ងៃបុណ្យរំលឹកគុណម្តាយ!

បានធ្វើអោយអារម្មណ៍របស់ទស្សនិកជនក្តុកក្តួលតាមទៀតហើយសម្រាប់គូអតីតភរិយា songkarn-aff ដែលនៅមានសំលេងគាំទ្រអោយត្រឡប់មកស្រលាញ់គ្នាវិញយ៉ាងច្រើនកុះករ ដោយចុងក្រោយនេះអ្នកធុរកិច្ចប្រុសបានផុសរូបកូនស្រីជាមួយ Caption ផ្ញើរដល់អតីតភរិយាក្នុងឧកាសទិវាបុណ្យម្តាយប្រពៃណីថៃ។
លោក songkarn ផុសរូបកូនស្រីជាមួយលោកយាយព្រមជាមួយសារសសេរថា “រីករាយទិវាបុណ្យរំលឹកគុណម្តាយបាទ… សុំអោយចៅស្រីបានមកជួបលោកតាលោកយាយញ៉យបន្តិចណា អស់កូវីដហើយណា 🥰🥰🥰 ពិបាកជួបជាលោក Jacksonwang តារាលំដាប់ពិភពលោកទៀត”។
ចាត់ទុកជាការផុសប្រហើរផ្ញើរដល់អតីតភរិយាអោយនាំកូនស្រីមកលេងចាស់ៗដែលតែងតែនឹករលឹកដល់ពួកគេគ្រប់ពេលវេលាអោយបានញឹកញ៉យ។ ម៉្យាងវិញទៀតដែលគាត់យករូបកូនស្រីមកផុសប្រហែលសំដៅដល់ភរិយាដែលជាម្តាយដ៏សែនល្អផងហើយ ព្រោះជាធម្មតាស្វាមីតែងតែផុសរូបភរិយាក្នុងឧកាសបុណ្យនេះ អរគុណដែលជួយបង្កើតនិងចិញ្ចឹមកូនៗអោយពួកគេ។

អត្ថបទដោយ សា