ម៉ាក់អូនក៏ដូចម៉ាក់បង 💙!! ម្តាយរបស់ Nychaa ខមមិនលើរូបរបស់ mootono29 ប្រាប់ថាស្រលាញ់កូនប្រសាប្រុសណាស់!

អាចនិយាយបានថាទោះបីនៅឆ្ងាយគ្នាយ៉ាងណាក៏ស្វីតបានដែលសម្រាប់គូស្នេហ៍ស្រលាញ់គ្នារបៀបមនុស្សចាស់ទុំ Nychaa-mootono29 ដោយថ្ងៃនេះតារាប្រុសបានអញ្ញើញម្តាយរបស់មិត្តស្រីដើម្បីរៀបចំប្រណិតបត្តិ​តាមប្រពៃណីទិវារំលឹកបុណ្យគុណម្តាយ លើកនេះសូម្បីម្តាយក្មេកក៏ចូលមកខមមិនប្រាប់ថាស្រលាញ់ mootono29 ដែល!
លោក mootono29 បានផុសរូបជុំគ្រួសារទាំងសងខាងហើយបានសសេរសាថា “រីករាយទិវាបុណ្យអ្នកម្តាយបាទ💙 #ម៉ាក់ជាទីស្រលាញ់ #ម៉ែយុយរបស់កូនដង្កូវតូច #ប្អូនស្រីដែលរើសយកមកបីធុងសម្រាម” ដែលមានម្តាយរបស់តារាស្រីចូលមកខមមិនថា “ស្រលាញ់ណាស់❤️” ។
រីកឯង Nychaa ដែលនៅឆ្ងាយបានយករូបដូចគ្នាមកផុសជាមួយ caption សសេរថា “ខ្ញុំស្រលាញ់គ្រប់គ្នា💙 សូមជូនពរអោយម៉ែយុយ ម៉ែណាយ មានសុខភាពរឹងមាំ ហើយមានតែក្តីសុខសប្បាយចិត្តគ្រប់ពេលវេលាណាចា។ អរគុណដែលជួយមើលថែម៉ែជំនួសអូនណាចា @mootono29 (:”។ ផុសរបស់គូស្នេហ៍តារាមួយគូនេះបានធ្វើអោយហ្វែនៗកក់ក្តៅតាម ទាំងអស់គ្នាប្បាយចិត្តជាខ្លាំងពេលដែលបានឃើញគ្រួសារទាងពីរល្អក់ល្អឹន ស្និទ្ធស្នាលស្រលាញ់គ្នាដូចគ្រួសារតែមួយបែបនេះ!

អត្ថបទដោយ សា