គេដាស់តឿនអោយប្រយ័ត្នច្រើននាក់ណាស់!! អ្នកគាំទ្រចាប់ផ្តើមបារម្មណ៍ខ្លាច warattaya-push_dj ត្រូវជួបរឿងអកុសលបើនៅតែធ្វើរឿងនេះ!

ពោះកុនប្រុសដំបូងរបស់អ្នកនាង warattaya កាន់តែធំទៅៗរហូតមើលឃើញច្បាស់ហើយសព្វថ្ងៃនេះ តារាស្រីទទួលបានការយកចិត្តទុកដាក់ ហើយជួយជ្រុំជ្រែងពីសំណាក់មិត្តភក្តិ និងស្វាមីពេញមួយទំហឹងដើម្បីធ្វើយ៉ាងណាអោយម្តាយនឹងកូនមានសុខភាពល្អទាំងកាយនឹងចិត្ត។ ប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោយនេះអ្នកទាំងអស់គ្នានៅក្នុងគ្រួសារហាក់បីដូជាត្រូវអ្នកប្រើប្រាស់អ៊ិនធឺណែតវាយប្រហាឥតឈប់ឈ រិះគន់ថាពួកគេធ្វេសប្រហែស!
ដ្រាម៉ាឈុតថ្មីកើតចេញបន្ទាប់ពីលោក push_dj ផុសវីដេអូដែលខ្លួនព្យាយាមបណ្តើរភរិយាចុះជណ្តើរនៅក្នុងកម្មវិធីប្រកាសរង្វាន់អ្នកធុរកិច្ចឆ្នើម។ ដោយនៅក្នុងវីដេអូនោះបានធ្វើអោយអ្នកប្រើប្រាស់អ៊ិនធឺណែតឃើញថាអ្នកនាង warattaya ខ្លះការយកចិត្តទុកដាក់ក្នុងការរើសឈុត ស្បែកជើង និងការទ្រាំធ្វើសកម្មភាពមួយចំនួនដែលគេអោយស្ត្រីមានផ្ទៃពោះតម។
មហាជនបានចូលមកខមមិននៅលើវីដេអូរបស់ push_dj និយាយប្រាប់ពីតំណមផ្សេងៗដែលហាមធ្វើដាច់ខាត អ្នកខ្លះក៏ប្រាប់ពីអារម្មណ៍ស្រៀវនៅពេលពួកគេឃើញស្ត្រីមានផ្ទៃពោះពាក់ឈុតវែង ស្បែកជើងកែង ដើរចុះជណ្តើ។ ហើយមួយចំនួនទៀតក៏ចូលនិយាយចំៗថាបើនៅតែធ្វើរឿងបែបនេះទៀតប្រយ័ត្នមានប្រផ្នូរមិនល្អកើតមានឡើងនៅក្នុងគ្រួសារ អត់បានអត់សិនទៅចាំសម្រាលហើយចាំធ្វើ។​

អត្ថបទដោយ សា