អ្វីដែលធ្លាប់សង្ស័យវាគឺជាកាពិត!! ភរិយារបស់តារាប្រុស Weir19 ផុសប្រកាសថាមានផ្ទៃពោះ!

ជាដំណឹងល្អសម្រាប់ក្រុមគ្រួសារទាំងសងខាងដែលនៅទីបំផុតពួកគេអាចមានទាយាទមកស្នងដំណែង ហើយនេះក៏ជាដណឹងដែលធ្វើអោយអ្នកដែលធ្លាប់ជ្រួលច្របល់ឆ្ងល់ថាហេតុអ្វីត្រូវរៀបកាភ្លាមៗបានស្ងប់ចិត្តផងដែលព្រោះនេះហើយជាមូលហេតុ។ ថ្ងៃនេះអ្នកនាង Vikki ផុសប្រកាសថាខ្លួបានក្លាយជាម្តាយរបស់គេហើយ!
នៅក្នុងអ៊ិនស្តាក្រាមផ្លូវការណ៍ឈ្មោះ vikkiiexplorer បានផុសរូបរួមដៃគ្នាបង្កើតជារាងបេះដូងដាក់ត្រង់ក្បលពោះព្រមជាមួយ Caption សសេរថា “រីករាយទិវារំលឹកគុណម្តាយ!! ឆ្នាំនេះគឺជាឆ្នាំដែលពិសេសសម្រាប់ខ្ញុំពីព្រោះជាឆ្នាំដំបូងដែលខ្ញុំមានម្តាយដល់ទៅពីរនាក់ ទី១ម្តាយបង្កើតដែលជាព្រះរស់នៅផ្ទះ ទី២ជាម្តាយក្មេងដែលខ្ញុំគោរពនិងស្រលាញ់បំផុត។ ហើយឆ្នាំនេះគឺជាឆ្នាំដំបូងដែលខ្ញុំហៅខ្លួនឯងថា “ម្តាយ” … Hugs❤️ @patti_naz #ournewlifechapterbegin”។
មូលហេតុដែលលោក Weir19 និយាយថាចង់បានបេប៊ីជាច្រើនលើកជាច្រើនសារនៅគ្រប់កម្មវិធីសម្ភាសន៍គឺព្រោះគាត់មានរួចហើយគ្រាន់តែមិនទាន់បានប្រកាសជាសាធារណ:។

អត្ថបទដោយ សា