សំណាងណាស់! ថមមី ដើរលេងប្រទេសចិនទិញអីវ៉ាន់គេឲ្យឆ្នោតត្រូវរង្វាន់ធំភ្លាមតែម្ដង!​​

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះលោក ថម មី និង កញ្ញា សួស វីហ្សា បានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងដំណើរកំសាន្ត ទៅកាន់ប្រទេសចិន ដែលមើលទៅហាក់បីដូចជាមានសុភមង្គលខ្លាំងណាស់។

លើសពីនេះទៅទៀត នៅក្នុងដំណើរកំសាន្តនេះ លោក ថមមី បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល និងរំភើបចិត្តជំនួសលោក ព្រោះតែលោកបានទិញឥវ៉ាន់ រួចហើយក៏ត្រូវឆ្លោតរង្វាន់ធំ ចិញ្ចៀនពេជ្រមួយវង់ភ្លាមៗតែមម្ដង។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះលោក ថមមី បានរៀបរាប់ថា៖ «ថាមិនចង់ផុសទេខ្លាចគេថាអួត ប៉ុន្តែពិតជារំភើបសប្បាយចិត្តខ្លាំងណាស់ កូនអ្នកស្រែដូចខ្ញុំមិនដែលចឹងទេពីមុនមក គឺមិនដែលសោះហ្មង។ មកកម្សាន្តនិងមករកស៊ីនៅប្រទេសចិន បានដើរផ្សារទិញអីវ៉ាន់ក្នុងហាងមួយកន្លែង ស្រាប់តែគេថែមសន្លឹកឆ្នោត៣សន្លឹកមកឲ្យ ខ្ញុំដើម្បីកោសផ្សងសំណាងយករង្វាន់ គុណម៉ែគុណឪគុណបារមីទាំងអស់នៅស្រុកខ្មែរយើងជួយមែន ពិតជាសំណាងមែន ខ្ញុំកោសត្រូវបានរង្វាន់ (ចិញ្ចៀនពេជ្រ មួយវង់) អរចង់ហោះហើយពីនាក់មីងម៉ាប់ ដែលសំណាងនេះគេនិយាយប្រាប់ថា ១ម៉ឺនសន្លឹកមានតែ២រង្វាន់ធំទេ តែឥឡូវខ្ញុំជាអ្នកត្រូវដំបូងគេ ហើយសម្រាប់ឆ្នាំនេះ»៕

អត្ថបទដោយ៖សុីវលី