អ្នកចម្រៀងឯណេះទេ! ម្ចាស់បទចម្រៀងបង្ហើរទឹកដមសម្លេងជាមួយតួឯកប្រុសលោក Mario Maurer មិនមែនជាតួឯកស្រីដែលសម្ដែងរួមគ្នា Yaya Urassaya នោះទេតែជាតារាស្រីវ័យក្មេងរូបនេះទៅវិញទេ។
ដោយរឿងភាគដ្រាម៉ាមនោសញ្ចេតនា คือเธอ Bad Romeo កំពុងចាក់បញ្ចាំងនៅស្ថានីយ៍ប៉ុស្ដិ៍លេខ៣ថៃ ទទួលបានការគាំទ្រនិងតាមដានពីសំណាក់អ្នកទស្សនា។ ទាំងតួឯកប្រុសតួឯកស្រីទេសភាពនៅក្នុងរឿង សុទ្ធតែទទួលបានការសសើរថារៀបចំបានល្អ ចំណែកឯបទចម្រៀងប្រកបក្នុងរឿងក៏ពិរោះៗត្រូវនឹងសាច់រឿងទៀតផង។ ហើយបទមួយដែលជាបទស្រីក្នុងរឿងនេះមិនមែនច្រៀងដោយតួឯកស្រី Yaya Urassaya នោះទេ តែច្រៀងដោយតារាស្រីនាង Marina Sadanun ប្អូនស្រីបង្កើតរបស់ Margie Rasri ពិរោះធ្វើឲចង់ឃើញមុខម្ចាស់សម្លេងផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ