ចឹងតើបានជារៀបការលឿនណាស់! Vicky ប្រពន្ធ Weir ប្រកាសដំណឹងល្អត្រៀមក្លាយជាម្ដាយគេហើយព្រោះមានផ្ទៃពោះបាន…..! មានរូបភាព
Vicky មានផ្ទៃពោះហើយ Weir ត្រៀមក្លាយជាលោកប៉ាគេហើយ ព្រមទាំងពោលពាក្យអគុណដល់អ្នកម៉ាក់របស់ខ្លួនហើយនិងអ្នកម៉ាក់ខាងប្ដីដែលខិតខំមើលថែបានយ៉ាងល្អ
ជាដំណឹងល្អជាពិសេសក្នុងថ្ងៃទិវាមាតាក្នុងឆ្នាំនេះតែម្ដង នៅពេលដែរ Vicky Pemonya ភរិយាជាទីស្រលាញ់របស់តារាប្រុសរូបសង្ហាលោក Weir Sukolwat បានផុសរូបភាពដ៏គួអោយស្រលាញ់ជារូបបេះដូងនៅត្រង់ពោះ ប្រកាសរឿងរ៉ាវល្អៗថាខ្លួនកំពុងតែពរពោះកូនដំបូងបានសម្រេចហើយ
ដោយ Vicky នាងបានសរសេរជាប្រយោគផុសយ៉ាងគួអោយស្រលាញ់ថា “Happy Mother’s Day នៅក្នុងថ្ងៃទិវាមាតាឆ្នាំនេះអ្វីដែលសំខាន់បំផុតក្នុងជីវិតកូន គឺជាជីវិតដែលមានអ្នកម៉ាក់មើលថែនិងស្រលាញ់កូនៗយ៉ាងអ្នកម្ដាយទាំងពីរ អ្នកម៉ាក់បានផ្ដល់កំណើតកូនហើយជាព្រះរស់របស់កូន រួមទាំងអ្នកម៉ាក់របស់ស្វាមីដែល Vicky ស្រលាញ់ថែមទាំងគោរព”
“ហើយនៅក្នុងឆ្នាំនេះក៏ជាឆ្នាំដំបូងរបស់កូនដែលកូនហៅខ្លួនឯងថាជា “ម្ដាយ” សរសេរដល់កន្លែងនេះហើយទឹកភ្នែកក៏ហូរចុះមក……Vicky សូមជូនពរដល់អ្នកម្ដាយគ្រប់រូបរួមទាំងកូនៗសូមអោយលោកប៉ាអ្នកម៉ាក់មានក្ដីសុខ ពេញបរិបូរណ៌និងពោរពេញទៅដោយក្ដីស្រលាញ់ ក្ដីមេត្តានិងភាពកត្តញ្ញូណាចា អោបៗៗៗៗៗ @weir19 @patti_naz #គ្រួសារ Kanarat #ournewlifechapterbegin”
ទាំងអស់នេះ Weir-Vicky បានចុះសំបុត្រអាពាហ៍ពិពាហ៍កាលពី ខែកក្កដា ថ្ងៃទី 8 ហើយចូលរោងការយ៉ាងពេញចិត្តនិងព្រមព្រៀងគ្នាបង្កើតគ្រួសារកាលពីថ្ងៃទី 17 កក្កដាកន្លងមកនេះ
អត្ថបទដោយ : នីត្តា























