Weir បញ្ចេញប្រតិកម្មហើយ ក្រោយពីភរិយាប្រកាសថាកំពុងមានផ្ទៃពោះព្រលឹងមិននៅនិងខ្លួនទេ…..! មានរូបភាព

មានដំណឹងល្អអោយហ្វេនៗបានរំភើបចិត្ត! ដោយមិនបាច់ចាំយូរទេ សម្រាប់ដំណឹងល្អបំផុតក្នុងជីវិតដោយមានកូនដំបូងបានជោគជ័យ Vicky Pemonya ភរិយាជាទីស្រលាញ់របស់តារាប្រុសលោក Weir Sukolwat ដែល​ទើប​តែ​ចុច​កណ្ដឹង​រៀបការ​នោះ ចាប់​ផ្ដើម​ជីវិត​ស្នេហា​នៅ​ថ្ងៃ​ទី ១៧ ខែ​កក្កដា

ហើយជាក់ស្ដែងខាងលោកប៉ាកំពូលសង្ហា Weir Sukolwat ក៏មិនភ្លេចនិងប្រើជីវិតអោយមានតម្លៃនិយាយអារម្មណ៍ក្នុងចិត្តទាំងប៉ុន្មាននៅក្នុង IG ផ្ទាល់ខ្លួនឈ្មោះ @weir19  និយាយពីអារម្មណ៍ពិតដែលកំពុងតែហោះហើររសាត់អណ្ដែតព្រោះតែភាពរំភើបរីករាយ ដើម្បីអោយហ្វេនៗបានរួមសម្ដែងក្ដីរីករាយជាមួយគ្នា

After Footer (Active) - damrei Mr1 Zone2

“ប្រហែលជាតែបន្ទិចទៀត ទើបបានទៅដើរលេងបែបនេះទៀត 5555 ដើរតួជាប៉ា ម៉ាក់ គេហើយណា អ្នកនាង vikkiiexplorer ប៉ុន្ដែប៉ាសូមប្រាប់ថា ចាប់ពីពេលនេះរហូតដល់ថ្ងៃជិតសម្រាល ប៉ាក៏និងនាំម៉ាក់ទៅដើរព្រៃ ចុះសមុទ្រ ឡើងភ្នំ (បានអត់) ពិតជាបាន!!!! នៅក្នុងចិត្ត កំលាំងចិត្ត និងសុខភាព (ប៉ុន្ដែសួរពេទ្យសិនក៏ល្អហ្ន5555) យើងនិងមើលថែគ្នាណា អូនសម្លាញ់….អគុណគ្រប់ពាក្យស្វាគមន៍និងក្ដីរីករាយពីអ្នកគ្រប់គ្នាដែលស្រលាញ់ពួកយើងណាបាទ ពួកយើងទទួលបាននិងជ្រួលជ្រាបក្នុងចិត្តណាស់ បងៗមានអ្វីណែនាំខ្លះព្រោះបទពិសោធន៍ថ្មីចេញតែម្ដង”

ខណៈជាមួយគ្នានេះផងដែរចាស់ទុំ រួមទាំងពួកម៉ាក់តារានិងមិនមែនតារា ចូលមកផ្ដល់មតិជាច្រើននៅក្នុង IG របស់លោក Weir

អត្ថបទដោយ : នីត្តា