បង្ហាញខ្លួនលើកនេះ តារាថៃស្រី Wawwa Nichari កាន់តែសុិចសុីខ្លាំង ហេតុផលព្រោះ……..

ជាការពិតណាស់ មួយរយៈធំហើយដែលតារាសម្ដែងថៃស្រីរាងតូចច្រឡឹងនាង Wawwa Nichari បានស្ងប់ស្ងាត់ពីសិល្បៈ ព្រោះតែនាងមមារញឹកនិងមុខជំនួញរកសុីរបស់ខ្លួនឯងខ្លាំងពេក។

យ៉ាងណាមិញថ្មីៗនេះ Wawwa បានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងបណ្ដាញសង្គមអីុនស្ដារក្រាមរបស់នាង ដែលរូបភាពទាំងនោះមើលទៅពិតជាប្រែប្រួលខ្លាំងណាស់ ដោយពេលនេះនាងតែងតែបង្ហោះរូបភាពបែបសិុចសីុ បញ្ចេញសាច់បនិងរូបរាងដ៏ស្រស់ស្អាត ដែលពីមុននាងកម្រនឹងបញ្ចេញណាស់។

លើសពីនេះទៅទៀត នាងថែមទាំងបានផ្ដល់បទសម្ភាសន៍ជានិងវេបសាយព័ត៌មាន ទាក់ទងនិងរឿងសិល្បៈនាងយ៉ាងដូច្នេះទៀតថា៖

«ជាការពិតណាស់មួយរយៈមុនខ្ញុំរវល់ ប៉ុន្តែពេលនេះខ្ញុំត្រលប់មកទទួលការងារសិល្បៈវិញហើយ​។ ទៀតសោតពេលនេះខ្ញុំកំពុងតែថតរឿងចំនួន៣តគ្នាតែម្តង មិនយូរទេប្រហែលជាចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ​ នឹងបានទស្សនារឿងថ្មីរបស់នាងខ្ញុំហើយ»។

លើសពីនេះទៅទៀត Wawwa ក៏បានឆ្លៀតពេលបកស្រាយមូលហេតុដែលនាងកាន់តែបង្ហាញភាពសិុចសុីខ្លាំងជាងមុន ដោយក្នុងនោះនាងបាននិយាយថា៖

«ដោយសារតែមួយរយៈនេះខ្ញុំហាត់ប្រាណ ទើបរូបរាងស្អាត និងមានភាពជឿជាក់ជាងមុន។ ប៉ុន្តែខ្ញុំសង្កេតឃើញថាមានអ្នកគាំទ្រជាច្រើនចូលចិត្ត រូបភាពស៊ិចស៊ីរបស់ខ្ញុំ ព្រោះគ្រប់រូបរបស់ខ្ញុំថតមកមានរបៀបសិល្បៈ មិនមែនស៊ិចស៊ីតែមួយមុខទេ។ លើសពីនេះមានខាងទស្សនាវដ្តីក៏បានទាក់ទងឲ្យខ្ញុំថតកាន់តែច្រើនជាងមុន​ ប៉ុន្តែខ្ញុំទទួលការងារណាដែលខ្ញុំមានភាពជឿទុកចិត្តលើក្រុមការងារតែប៉ុណ្ណោះ»៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី