ពិភពលោកត្រូវតែចងចាំ boy_pakorn!! បងប្រុសធំរបស់គ្រួសារជាមនុស្សអស្ចារ្យដែលគ្មាននរណាតាមទាន់ឡើយ!

ក្រុមគ្រួសាររបស់តារាប្រុស boy_pakorn​ ចាត់ទុកជាគ្រួសារដែលមានសុភមង្គលបំផុតក្នុងចំណោមគ្រួសារតារាទាំងអស់ដែលយើងធ្លាប់បានដឹង។ សមាជិកទាំងអស់ស្រលាញ់គ្នា ហើយស្រលាញ់ម្តាយរបស់ពួកគេស្ទើរលេបមិនថាមានរឿងអ្វី កម្មវិធីអ្វីនោះទេពួកគេទាំងអស់តែងតែគិតដល់អ្នកម្តាយមុនអ្វីៗទាំងអស់។
ចុងក្រោយនៅក្នុងឧកាសបុណ្យទិវារំលឹកគុណម្តាយប្រពៃណីថៃកូនៗទាំង៤នាក់នាំគ្នាយកកម្រងផ្កាម្លិះ ថតរូបផុសប្រាប់ថាស្រលាញ់ម្តាយនៅក្នុងបណ្តាញសង្គមគ្រប់គ្នា។ ខុសអ្វីតែលោក boy_pakorn បងធំប្រចាំគ្រួសារគាត់ផុសម្សិលមិញមិនអស់ចិត្តថ្ងៃនេះសុំផុសវីដេអូមួយទៀត ដែលវីដេអូនោះបានបង្ករសំណើចអោយមិត្តភក្តិ ហើយអ្នកតាមដានរបស់គាត់ជាខ្លាំង។
ជាវីដេអូដែលគាត់ជូនកម្រងផ្កា ហើយក្រាបសំពះបាតជើងម្តាយ តែការសំពះនោះមានស្តាយល៍ប្លែកមិនដែលមានពីមុនមក (ក្បាលនិងដៃនៅត្រង់ជើងម្តាយប៉ុន្តែជើររបស់តារាប្រុសវិញលើកឡើងខ្ពស់ដល់ដំបូលផ្ទះ)។ បណ្តាលអោយមិត្តភក្តិ និងអ្នកគាំទ្រជាច្រើនអត់មិនបាននាំគ្នាចូលមកខមមិនបង្ហាញការហួសចិត្តរបស់ពួកគេទៅកាន់លោក boy_pakorn សូម្បីមិត្តស្រីរបស់គាត់ក៏ចូលមកដែលនាងបានខមមិនថា “អូខេ 😅😆” ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ ​សា