Nychaa ផុសសារមួយខ្លីន័យខ្លឹមនាំអោយមិត្តភក្តិទាំងអស់ចូលខ្លួនមកអធិប្បាយ!

កំពុងតែមានពេលវេលាដ៏សែនសប្បាយរីករាយនៅប្រទេសក្រៅជាមួយមិត្តភក្តិសម្រាប់កញ្ញា nychaa ដែលបានខិតខំធ្វើការមកអស់រយ:ជាង១០ឆ្នាំដោយមិនដែលបានសម្រាកឬធ្វើអ្វីដើម្បីខ្លួនឯង។ ទៅកំសាន្តរយ:ពេលវែងលើកនេះតារាស្រីបានធ្វើអោយបេះដូងរបស់បុរសម្នាក់លោកតញ៉ាប់ព្រោះនឹកដល់នាងជារៀងរាល់ថ្ងៃ ចុងក្រោយសាមីខ្លួនបានផុសសារមួយដើម្បីប្រាប់ពីចិត្តរបស់នាងពេលត្រូវរស់នៅទីនោះម្នាក់ឯង។
ថ្មីៗនេះកញ្ញា nychaa​ បានផុសរូបបីសម្លឹកចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption សសេរថា “คถนะ 💘 (คถ ជាអក្សរកាត់ដែលបានមកពីពាក្យថានឹកណា)” នាងមិនបាន mention ប្រាប់ថានឹងនរណាទេបណ្តាលអោយមិត្តភក្តិនៅក្នុងក្រុមសិល្ប:ជាច្រើននាំគ្នាចូលមកខមមិនថា “នឹកដូចគ្នា”,”នឹងខ្ញុំមែន”, “សង្ស័យម្នាក់នោះជាខ្ញុំហើយ”… យ៉ាងច្រើនសន្ធឹកសន្ធាប់។
ចំណែកហ្វែនៗអ្នកយល់ចិត្តវិញនាំគ្នាចូលផ្ញើរបេះដូងពណ៌ក្រហមអោយនាងគ្រប់គ្នា ពួកគេដឹងថាលោក mootono29 ជាមនុស្សម្នាក់ដែលតារាស្រីសំដៅដល់ជាពិសេស។ ទៅមិនទាន់បានប់ុន្មានថ្ងៃផងផុសប្រាប់ថានឹងគ្នាបែបនេះទៅហើយ សង្ស័យមិនដល់មួយខែទេអ្នកទាំងពីរនឹងរកផ្លូវជួបគ្នាជាក់ជាមិនខាន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា