គួរឲ្យសរសើរ! ទោះកំពុងពរពោះកូនក្នុងផ្ទៃ ឱក សុគន្ធកញ្ញា នៅតែផ្ដល់ភាពកក់ក្ដៅឲ្យហ្វេន!(មានវីដេអូ)

ពិតណាស់ទោះបីជាពេលនេះ កំពូលតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា កំពុងតែពរពោះកូនក្នុងផ្ទៃក៏ពិតមែន តែអ្នកនាងនៅតែមមារញឹកនិងការងារសិល្បៈខ្លាំងដដែល។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះ មានវីដេអូមួយរបស់តារាចម្រៀងស្រីរូបនេះ ត្រូវបានមហាជនជាច្រើនចែករំលែកពេញបណ្ដាញសង្គម​ ព្រោះតែគ្រប់គ្នាបានឃើញ ការស្វាមគមន៍ និងការផ្ដល់ភាពកក់ក្ដៅ ឱបចំពោះហ្វេន និងនិយាយលេងសើច ទោះបីជាអ្នកនាងកំពុងតែពរពោះកូនក្នុងផ្ទៃក៏ពិតមែន។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាសរសើរ និងពេញចិត្តចំពោះសកម្មភាពមួយនេះ របស់អ្នកនាង ឱក សុគន្ធកញ្ញា បើទោះបីជាមកពីធ្វើការហត់នឿយនិងកំពុងមានផ្ទៃពោះបែបណាក៏ដោយ ក៏អ្នកនាងនៅតែស្វាគមន៍ចំពោះអ្នកគាំទ្រខ្លួនដែរ៕

តោះ! ចង់ជ្រាបច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី