អាចនិយាយបានថាក្រុម Wooga Sward ដែលមានសមាជិក ៥នាក់រួមលោក Park Seo-joon និង V សមាជិក BTS កំពុងធ្វើអោយទស្សនិកជនទូទាំងពីភពលោកញញឺមតាមមិត្តភាពដែលពួកគេមានចំពោះគ្នានៅក្នុងកម្មវិធី “IN THE SOOP : FRIEDCATION” រៀងរាល់សប្តាហ៍។

តារាល្បីល្បាញរបស់ប្រទេសកូរ៉េខាងត្បូងទាំង ៥ រូបនេះបានចំណាយពេលធ្វើដំណើរកំសាន្តជាក្រុមបន្ទាប់ពីមិនដែលបានជួបគ្នាច្រើនឆ្នាំ ហើយលើកនេះពួកគេសម្រេចចិត្តផ្តិតយកទិដ្ឋភាពទាំងអស់ជាវីដេអូមកចាក់ផ្សាយអោយហ្វែនៗបានចូលរួមសប្បាយជាមួហ។


មានរឿងរ៉ាវច្រើនណាស់កើតមានឡើងនៅក្នុងកម្មវិធី “IN THE SOOP : FRIEDCATION” មួយក្នុងចំណោមវគ្គទាំងអស់មានឈុតមួយដែលតារាសម្តែងនាំរបស់ប្រទេសកូរ៉េខាងត្បួងលោក Park Seo-joon គាត់បើកចិត្តនិយាយទៅកាន់ប្អូនប្រុសពៅប្រចាំក្រុមថាគាត់ច្រណែននិង V រឿងម្យ៉ាងនោះគឺរឿងដែល V មានឧកាស បទពិសោធន៍នៅលើឆាកជាមួយមនុស្សជាច្រើននៅខាងមុខ។ គាត់ជាតារាសម្តែងមិនដែលបានធ្វើបែបនោះសោះ គាត់ចង់ដឹងថាអារម្មណ៍នៅលើឆាកជាមួយសំលេងហោវាអស្ចារ្យកម្រិតណា។
អត្ថបទដោយ សា




