កើតអ្វីឡើង? លោក Songkran អតីតស្វាមី Aff បង្ហោះរូបកូនស្រីប្រាប់ថានឹកណាស់ ចង់ជួបចង់ឲមកញឹកញាប់…

ឈាមខាប់ជាងទឹក! អ្នកជំនួញល្បីមានប្រាក់រាប់លានលោក Songkran Taechanarong អតីតស្វាមីរបស់តួឯកស្រីនាង Aff Taksaorn រៀបរាប់ពាក្យក្នុងចិត្តនឹកដល់កូនស្រីណាស់ ចង់ឲមកលេងញឹកញាប់ជាងមុន ចង់ឲលោកតាលោកយាយបានជួបមុខចៅស្រីឲបានច្រើនជាងមុន។

ក្រោយលឺពាក្យសំដីបែបនេះរបស់លោក Songkran ធ្វើឲមហាជនមួយចំនួនក៏មានចិត្តអាណិតរូបលោកនិងកូនស្រីដែលមិនបានរស់នៅជួបជុំគ្នា មិនបាននៅផ្ដល់ភាពកក់ក្ដៅឲកូនស្រី តែមតិមហាជនខ្លះក៏បន្ទោសរូបលោកផងដែរថានេះមកពីរូបលោក ធ្វើឲគ្រួសារបែកបាក់ទើបក្លាយជាបែបនេះ ពេលនេះចង់បានក៏ហួសពេលដែរ។ យ៉ាងណាក៏ដោយទោះជាចែកផ្លូវគ្នាហើយក្ដី ក៏តារាស្រីនាង Aff តែងតែនាំកូនស្រីទៅជួបលោកតាលោកយាយខាងឪពុកជាញឹកញាប់ផងដែរ​ តែឆ្នាំនេះ Aff រឿងមម៉ាញឹកបន្ដិចហើយព្រោះកាងារក្នុងសិល្បៈមានទាំងការសម្ដែងទាំងជាពិធីការនីហូរចូលរកនាងឥតឈប់បានតំណែងជាតារាស្រីស្រស់ស្អាតមានប្រជាប្រិយភាពវិញហើយក្រោយត្រលប់មកធ្វើការ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ