អីយ៉ាស់! អ្នកម៉ាក់របស់ Weir Sukolwat បានបង្ហើបប្រាប់ពីភេទរបស់ចៅក្នុងពោះក្រោយពីកូនប្រសារប្រកាសដំណឹងល្អ! មានរូបភាព

នៅក្រោមបរិយាកាសដ៏សែនរំភើបចិត្តក្នុងគ្រួសាររួមទាំងការជូនពរផ្សេងៗពីអ្នកគាំទ្រជាមួយគូរស្វាមីភរិយាដែលទើបនិងរៀបការថ្មោងថ្មីយ៉ាង Vicki Pemonya និង Weir Sukolwat ហើយថ្មីៗមកនេះសាម៉ីខ្លួនខាងស្រីបានចេញមកប្រកាសដំណឹងទាក់ទងនិងទាយាទដំបូងនៅក្នុបណ្ដាញសង្គមកាលពីប៉ុន្មានថ្ងៃមុននេះ

ប៉ុន្ដែបែរជាមានខមិនមួយដែលធ្វើអោយគ្រប់គ្នាចាប់អារមណ៍ជាខ្លាំង គឺជាខមិនរបស់អ្នកម៉ាក់ខាងប្រុសម៉ាក់របស់ Weir ចូលមកចូលរួមក្ដីរីករាយសប្បាយចិត្តជាមួយកូនប្រុសហើយនិងកូនប្រសាក្នុងឱកាសពិសេសក្នុងជីវិតគូរ

“Congratulations on a new journey in life Mommy can’t wait to meet the little princess!! I am on tears. Love you honey”

ដោយនៅក្នុងសាររបស់អ្នកម៉ាក់ បានសរសេរឡើងនិងគឺមានពាក្យបញ្ចាក់និងសង្កត់ធ្ងន់ថា little princess ដែលសំដៅទៅលើព្រះនាងតូច ទើបធ្វើអោយហ្វេនៗនាំគ្នារំភើបជំនួសសាម៉ីខ្លួនកាន់តែខ្លាំងឡើងទៅទៀត នេះជាការបើកបង្ហាញភេទកូនតូចក្នុងផ្ទៃឬយ៉ាងណា? ចំមើលថាលោកប៉ាអ្នកម៉ាក់និងចេញមកបញ្ចាក់បន្ថែមទៀតនៅពេលណាទៀត

អត្ថបទដោយ : នីត្តា