Tong Tophi នៅសុខៗស្រាប់តែបង្ហោះសារថា…នៅម្នាក់ឯងល្អជាងនៅជាមួយមនុស្សមិនឃើញតម្លៃយើង ជាក់ស្ដែងបានប្រាប់រួចហើយនៅតែ…..! មានរូបភាព

ប្រហែលនៅតែជាប្រធានបទមួយទៀតដែលអ្នកគាំទ្រចាប់អារម្មណ៍តាមដានជាខ្លាំងចំពោះទំនាក់ទំនងគូរស្នេហ៍តារាស្រី Prang – Kannaran ជាមួយមិត្តប្រុសកំលោះរូបសង្ហាលោក Tong Tophi នៅមានក្រសែពាក្យចចាមរ៉ាមចេញមកជាបន្ដបន្ទាប់ ប៉ុន្ដែនៅតែមិនទាន់មានពាក្យឆ្លើយតបពីគូរស្នេហ៍ទាំងពីរនោះឡើយ

ជាក់ស្ដែង Tong Tophi បានផុសសារនៅក្នុង IG story ជាភាសាអង់គ្លេសថា “Being alone is better than used by folks that don’t appreciate your sacrifice” ដោយប្រែថា “នៅម្នាក់ឯងប្រសើរជានៅជាមួយមនុស្សមិនឃើញពីតម្លៃពីការលះបង់របស់អ្នក”

រឿងនេះធ្វើអោយហ្វេនៗក្នុងបណ្ដាញសង្គមនាំគ្នាចូលរួមខមិនបញ្ចេញមតិយោបល់ជាច្រើននៅក្រោមការផុលរបស់លោក Tophi ប៉ុន្ដែក្រោយមកទៀតឃើញថាសាម៉ីខ្លួនបានលុបចេញភ្លាមៗ

អត្ថបទដោយ : នីត្តា