លោកតារបស់អូនប៊ីម៉ៃចេញមុខបង្ហាញភស្តុតាងខ្លះៗ បន្ទាប់ពីមានដ្រាម៉ារវាងលោក songkarn_tae និងតារាស្រី aff_taksaorn!!

កំពុងក្លាយជារឿងកាន់តែធំទៅៗហើយសម្រាប់ផុសរបស់នៅក្នុងថ្ងៃទិវារំលឹកគុណម្តាយរបស់លោក songkarn_tae ដែលបានធ្វើអោយទស្សនិកជនយោងទៅដល់អតីតភរិយាកញ្ញា aff_taksaorn។ តាំងពីថ្ងៃនោះរហូតមកដល់ថ្ងៃនេះមានហ្វែនៗច្រើនណាស់ដែលនិយាយថាគាត់កំពុងនឹកអតីតភរិយា និងកូនស្រីរបស់ខ្លួន ហើយក៏មានអ្នកមួយចំនួនយល់ច្រលំថាតារាស្រីកាត់ផ្តាច់ទំនាក់ទំនងរបស់អូនប៊ីម៉ៃជាមួយគ្រួសាររបស់អតីតស្វាមី។
ចុងក្រោយដើម្បីការពារអតីតកូនប្រសារស្រី លោក pv_bonanza ម្ចាស់វិមានបូណាន់សាបានចេញមុខមកផុសរូបជាមួយចៅស្រីនៅក្នុងអ៊ិនស្តាក្រាមរបស់ខ្លួនហើយបានសសេរសារថា “អូនប៊ីម៉ៃ live មកផ្តល់កំលាំងចិត្ត​ហើយផ្តាំផ្ញើរអោយគ្រូពេទ្យទាំងអស់ជួយមើលថែរក្សាលោកតាអោយបានល្អ ហើយជូនពអោយលោកតាឆាប់ជាសះស្បើយ…”។
ដែលបញ្ជាក់យ៉ាងច្បាស់ថាកូនប្រសារស្រីរបស់គាត់មិនដែលមានចេតនាផ្តាច់ចៅស្រីពីគាត់ឡើយ aff_taksaorn ផ្តល់សេរីភាពអោយចៅស្រីទាក់ទងគាត់ពេញ ១០០% មិនបានជូនមកលេងផ្ទាល់ក៏អោយគាត់នឹងចៅស្រីបាននិយាយគ្នាតាមទូរស័ព្ទដែលតាំងពីដើមរហូតមកទល់ពេលនេះ។

អត្ថបទដោយ​ សា