អូហូ! តារាថៃ Ning Panita កូនមួយហើយ នៅលេងស្ទីលសុិចសុីសុីអារម្មណ៍សាហាវណាស់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ទោះបីជាសព្វថ្ងៃនេះ តារាសម្ដែងថៃស្រី និងជាពិធីការិនីសំបូរប្រជាប្រិយភាពអ្នកនាង Ning Panita រៀបការមានកូនមួយរូបក៏ដោយ តែរូបសម្រស់របស់អ្នកនាងនៅតែស្រស់ស្អាត និងការលេងខ្លួនទាក់ទាញខ្លាំងដដែល។

ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ អ្នកនាងបានបង្ហោះរូបភាពមួយសន្លឹក ដែលជាស្ទាយ៍ថតរូបបែបសិុចសីុ បញ្ចេញរាង និងសាច់ភ្លៅយ៉ាងសរខ្ចី មើលទៅពិតជាសុីអារម្មណ៍ហ្វេនៗរបស់អ្នកនាងខ្លាំងណាស់។

ហើយតាមរយៈរូបភាពនេះផងដែរ​ ក៏មានមហាជនជាច្រើនសរសើរដល់រូបសម្រស់ និងរូបរាងរបស់តារាស្រីរូបនេះ បើទោះបីជាពេលនេះ អ្នកនាងមានស្វាមី និងមានកូនម្នាក់ហើយក៏ពិតមែន តែរូបសម្រស់នៅតែស្រស់ស្អាតមិនប្រែប្រួូលនោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី