បែកគ្នាមែនទែនហើយគូនេះ!! មានភស្តុតាងមួយបន្ថែមទៀតដែលបញ្ជាក់ថាលោក twopee និង តារាស្រី ladiiprang ផ្តាច់ពាក្យ!

ដ្រាម៉ាគូស្នេហ៍តារាបែកបាក់ដោយស្ងាត់ៗនៅតែទទួលបានចំណាប់អារម្មណ៍ពីសំណាក់ទស្សនិកជនទាំងនៅក្នុងប្រទេសថៃ និងក្រៅប្រទេស។ គូស្នេហ៍ដែលបានត្រៀមពិធីអារពាហ៍ពិពារហ៍ twopee – ladiiprang បានក្លាយជាគូស្នេហ៍ដែលគួរអោយសង្ស័យបំផុតពីព្រោះពួកគេបានចេញតម្រុយប្រាប់ពីដំណឹងអាក្រក់ជារឿយៗ ស្ទើរជារៀងរាល់ថ្ងៃ។
ចាប់ផ្តើមពីការដែលមិនផុសរូបគូជាច្រើនខែ បន្តដោយការចែកជើងគ្នាធ្វើដំណើរកំសាន្ត និង ការផុស IG Story ប្រាប់ពីស្ថានភាពផ្លូវចិត្តរបស់តារាស្រី ក៏ដូចការដែលមានមិត្តភក្តិចាំចូលខមមិនលើកទឹកចិត្ត។ ចុងក្រោយកាន់តែច្បាស់នៅពេលដែលលោក twopee ផុសសាន័យខ្លឹមចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួន ដែលសារនោះបាននិយាយថា:
“នៅម្នាក់ឯងល្អជាងនៅជាមួយមនុស្សដែលមិនអោយតម្លៃការលះបង់របស់យើង”។ ឃើញហើយហ្វែនៗរបស់គូ twopee – ladiiprang នាំគ្នាសោកសៅជាខ្លាំងពីព្រោះតារាប្រុសមិនដែលផុសបែបនេះឡើយងកន្លងមក ផុសនិយាយបែបនេះអាចបង្ហាញយ៉ាងច្បាស់ថាពួកគេបែកគ្នាមែនហើយ។​

អត្ថបទដោយ សា