ធ្លាប់ឈ្លោះ!! តារាស្រី nuneworanuch បើកចិត្តរឿងធ្លាប់ឈ្លោះគ្នាជាមួយស្វាមី!

ជាគូស្វាមីភរិយាដែលរៀបការជាមួយគ្នាបានយូអង្វែងដល់ទៅ ១២ ឆ្នាំសម្រាប់គូស្នេហ៍របស់តារាស្រី nuneworanuch និងស្វាមីជាម្ចាស់រោងចក្រផលិតស្រាបៀរ Singha។ ទស្សនិកជនតែងតែសសើរពួកគេថាស្រលាញ់គ្នាមិនប្រែប្រួល មិនដែលមានពត៌មានទាស់ទែង ឬអាក់អន់ស្រពន់ចិត្តគ្នាសូម្បីម្តង ប៉ុន្តែទើបតែដឹងថាវាមិនមែនជាការពិតទេ ព្រោះចុងក្រោយនេះតារាស្រីបើកចិត្តនិយាយហើយថាទាំងពីរនាក់តែងតែប្រកែកគ្នារឿងនេះ!
នៅក្នុងកម្មវិធី 3 Zapp ថ្មីៗនេះអ្នកនាង nuneworanuch ប្រាប់ថាគូស្វាមីភរិយារបស់នាងមិនដែលទាស់ទែងគ្នារឿងធំទេ តែក៏មិនមែនមានន័យថាមិនដែលឈ្លោះដែល។ ជានិច្ចកាលអ្នកទាំងពីរតែងតែឈ្លោះគ្នាដោយសារឿងដណ្តើមរបស់ញ៉ាំ ឧទាហរណ៍ស្វាមីធ្លាប់អន់ចិត្តមិននិយាយរកនាងច្រើនថ្ងៃព្រោះតារាស្រីលួចញ៉ាំការ៉េមដែលគាត់ចូលចិត្ត។
ពិធីការលឺហើយផ្ទុះសំណើចព្រោះតារាស្រីលំដាប់កំពូល និងស្វាមីដែលជាមហាសេដ្ឋីពាន់លានឈ្លោះគ្នាព្រោះរឿងនំអាហារសម្រន់។ ជារួមមកគ្រួសាររបស់អ្នកនាង nuneworanuch ពិតជាមានសុភមង្គលណាស់នាងទទួលបានក្តីស្រលាញ់ពីស្វាមី និងគ្រួសារសាច់ថ្លៃពេញទំហឹង មិនដែលមានរឿងអ្វីមកធ្វើអោយនាងមិនសប្បាយចិត្តដល់ថ្នាក់ឈ្លោះទាស់ទែកសូម្បីម្តង។

អត្ថបទដោយ សា