គួរអោយបារម្មណ៍ខ្លាំង!! តារាចម្រៀង Violette Wautier ត្រូវពេទ្យបញ្ជារអោយផ្អាក Concert ភ្លាមហើយដោយគ្មានដែនកំណត់!!

ករណីតារាចម្រៀងថៃត្រូវផ្អាក់ការងារភ្លាមៗកើតឡើងច្រើនណាស់នាពេលបច្ចុប្បន្ន ដូចគ្នាដែលសម្រាប់តារាស្រី Violette Wautier ដែលទើបតែបានចេញមុខមកប្រកាសបិទ​ concert មួយថ្ងៃមុនថ្ងៃកម្មវិធីដោយសារជាវេជ្ជបញ្ជារបស់គ្រូពេទ្យប្រចាំខ្លួនរបស់នាង។ មិត្តភក្តិ និងហ្វែនចម្រៀងរបស់នាងពេលនេះនាំគ្នាបារម្មណ៍ជាខ្លាំង មិនប្រាកដថានាងអាចត្រឡប់មកច្រៀងវិញឬមិនអាចរហូតនោះទេ!

នៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនកញ្ញា Violette Wautier បានផុសថា “ខ្ញុំសុំទោសចំពោះហ្វែនៗនៅខេត្តលាំបាង តាក និងខេត្តភិស្ណុលោកផងណាសម្រាប់ពត៌មានមួយនេះ។ ការប្រគុំតន្ត្រីថ្ងៃទី ១៥ ១៦ ១៧ ខែសីហានេះនឹងត្រូវលើកទៅថ្ងៃក្រោយដោយគ្មានថៃកំណត់ ខ្ញុំពិតជាមិនចង់អោយមានរឿងបែបនេះកើតមានឡើយ…

“…មូលហេតុបណ្តាលមកពីបញ្ហាសុខភាព តារាស្រីមានជម្ងឺរលាក់ប្រព័ន្ធសំលេងដែលចាំបាច់ត្រូវផ្អាកធ្វើការមួយរយ:ធំបើមិនចង់ច្រៀងមិនបានមួយជីវិត។ តាមពិតទៅខ្ញុំដឹងមុនយូហើយតែផ្ទាល់ខ្លួនគិតថាមិនអីទើបរៀបចំអោយមាន Concert ប៉ុន្តែបន្ទាប់ពីលើងច្រៀង ៣ កន្លែងហើយអាការ:កាន់តែធ្ងន់ដូចច្នេះហើយពេទ្យបញ្ជារអោយឈប់ភ្លាមៗ!! ខ្ញុំសូមទោស សម្រាប់អ្នកដែលទិញសំបុត្រហើយសូមផ្ញើរលេកកុងមកខាងក្រុមការងារនិងសងលុយវិញ” ។

អត្ថបទដោយ សា