មិនអោយស្រលាញ់ម្តេចបាន!! អ្នកនាង chomismaterialgirl ផុសវីដេអូកូនប្រុសច្បងតស៊ូដើម្បីម៉ាក់ជាទីស្រលាញ់!

អ្នកនាង chomismaterialgirl ជាម្តាយគម្រូសម្រាប់មាតាសម័យថ្មីទាំងអស់ ហើយក៏កំពុងក្លាយជាម្តាយដែលទទួលបានជោគជ័យបំផុតផងដែល ព្រោះបច្ចុប្បន្ននេះកូនប្រុសទាំងពីររបស់នាងកំពុងតបស្នងសងគុណម្តាយយ៉ាងល្អប្រពៃ។ ចុងក្រោយសាយហ្វា សុខចិត្តអង្គុយងក់ចាំម្តាយនៅកន្លែងធ្វើការ មិនព្រមទៅណាបើតារាស្រីមិនទៅដែល!
ថ្ងៃនេះអ្នកនាង chomismaterialgirl បានផុសវីដេអូកូនសាយហ្វា កំពុងគេងលក់ ហៀកទឹកមាត់ផង ងក់ទាំងអង្គុយផងមិនព្រមទៅណាសុខចិត្តចាំម្តាយធ្វើការ ព្រមជាមួយ Caption សសេរថា “ខ្ញុំនឹងតាមអ្នកទៅគ្រប់ទីកន្លែងចាស់ 🛁🚽💩🧻” ។
បណ្តាលអោយមិត្តភក្តិ និងហ្វែនខ្លាប់ជាច្រើននាំគ្នាចុច love និងខមមិនរូបបេះដូងនៅក្នុងផុសរបស់តារាស្រីយ៉ាងច្រើនកុះករ។ នរណាៗក៏និយាយថា “បងសាយហ្វាគួរអោយស្រលាញ់ 🥺🤏🏻”។ ទាំងអស់នេះគឺជាទិដ្ឋភាពគ្រួសារដ៏គួរអោយស្រលាញ់របស់ chomismaterialgirl កូនៗស្រលាញ់ហើយចង់ការពារម្តាយគ្រប់ពេលវេលាគ្រប់ទីកន្លែង ចាត់ទុកថាបំពេញនាទីជំនួសប៉ាប៉ាបានយ៉ាងល្អប្រសើរ។

អត្ថបទដោយ សា