ច្រណែនណាស់! ក្រោយរៀបការ៣ឆ្នាំ ជីវិត Noey Chotika រស់នៅពោរពេញដោយសុភមង្គល!(មានរូបច្រើន)

ពិតណាស់ធ្មេចបើកៗ រយៈពេល៣ឆ្នាំហើយ ដែលតារាសម្ដែងថៃស្រីល្បីឈ្មោះអ្នកនាង Noey Chotika រៀបការកសារគ្រួសារ ហើយសព្វថ្ងៃនេះអ្នកនាងក៏ទទួលបានចំណងដៃកូនប្រុសមួយរូបដ៏គួរឲ្យស្រលាញ់ផងដែរ។

ដោយឡែកប្រសិនបើយើងងាកទៅមើលជីវិតក្រោយអាពាហ៍ពិពាហ៍ រយៈពេល៣ឆ្នាំរបស់តារាស្រីរូបនេះវិញ គឺពោរពេញទៅដោយសុភមង្គលខ្លាំងណាស់ អ្វីដែលពិសេសនោះគឺអ្នកនាងទទួលបានស្វាមីដែលចេះយល់ចិត្ត និងពូកែមើលថែគ្រួសារ មិនថាអ្នកនាងនិងកូនប្រុសនោះទេ ជាហេតុធ្វើឲ្យមហាជនជាច្រើនលួចច្រណែននិងសុភមង្គលនេះខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថានៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាម២០១៩នេះ គឺជាខួបអាពាហ៍ពិពាហ៍គម្រប់៣ឆ្នាំរបស់តារាស្រីរូបនេះ និងស្វាមី ហើយក្នុងថ្ងៃនេះអ្នកនាងបានផុសរូបភាពអាពាហ៍ពិពាហ៍ប៉ុន្មានសន្លឹកក្នុងបណ្ដាញសង្គម ហើយក៏ទទួលបានពាក្យជូនពរ ពីអ្នកគាំទ្រ និងមិត្តៗក្នុងសិល្បៈជាច្រើនផងដែរ៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី