Tong Tophi បញ្ចេញសកម្មភាពទៀតហើយ បែបនេះទៅកាន់ Prang Kannaran ទាំងកណ្ដាលយប់…ចង់លួងឬចង់ប្រាប់ថាបែក! មានរូបភាព

នៅតែជាប្រធានបទក្ដៅកគុកសម្រាប់ទំនាក់ទំនងរបស់ Prang Kannaran និង Tong Tophi ក្រោយពីត្រូវបានគ្រប់គ្នាសង្ស័យថាអ្នកទាំងពីរកំពុងតែមានបញ្ហារឿងទំនាក់ទំនង អាចនិងចែកផ្លូវគ្នាម្ដងទៀតក៏ថាបាន អ្នកបណ្ដាញសង្គមកំពុងតែតាមចាប់កំហុសគ្រប់សកម្មភាព ប៉ុន្ដែនៅមិនទាន់មានម្ខាងណាចេញមកនិយាយចំពោះរឿងនេះនោះទេ

ដោយមុននេះខាងប្រុសបានចេញមកផុសចែករំលែកពាក្យក្នុងចិត្តដែលធ្វើអោយគ្រប់គ្នាកាន់តែចាប់អារម្មណ៍ខ្លាំងឡើង សាម៉ីខ្លួនបានសរសេរសម្ដែងពីអារម្មណ៍ក្នុងចិត្តថា នៅម្នាក់ឯងប្រសើរជាងរស់នៅជាមួយមនុស្សដែលមិនឃើញពីតម្លៃនៃការលះបង់របស់អ្នក តែក្រោយមកក៏បានលុបចេញភ្លាមៗ

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែង (14 សីហា 2022) Tong Tophi ក៏បានចេញមកធ្វើសកម្មភាពម្ដងទៀតទាំងកណ្ដាលយប់ ដោយផុសវីដេអូក្នុងសកម្មភាពដ៏ផ្អែមល្ហែមរួមគ្នាក្នុង IG story ព្រមទាំងថេកទៅដោយខាងស្រីដោយត្រង់ៗ ហើយនៅមានឃ្លាសារថា “I really appreciate every single moment with you in my life. And it will always b”  ដោយប្រែថា​ ខ្ញុំពិតជាជ្រួលជ្រាបគ្រប់ពេលវេលាដែលមានអ្នកនៅក្នុងជីវិត ហើយវានិងនៅបែបនេះជារៀងរហូតទៅ

រឿងនេះមិនដឹងថាសាម៉ីខ្លួនចេញមកផុសដើម្បីលួងខាងស្រីឬគ្រាន់តែចង់ផុសរំលឹកអនុស្សាវរីយ៍ចាស់ៗរួមគ្នាធម្មតាៗ ចំណែកឯរឿងទំនាក់ទំនងរបស់អ្នកទាំងពីរនិងទៅជាយ៉ាងណា នោះប្រហែលត្រូវរងចាំមើលបន្ដទៀត

អត្ថបទដោយ : នីត្តា