Songkran ត្រូវអ្នកបណ្ដាញសង្គមជេរក្រោយពីផុសបែបនេះអោយ Aff ហើយនៅប្រាប់ទៀតថាបើទំនេរទៅយកកូនខ្លះទៅ…..! មានរូបភាព

ចេញមកផុសរូបភាពកាលពីថ្ងៃទិវាមាតា ជារូបរបស់កូនស្រីអូន Pimai ថតរូបគូរជាមួយលោកយាយ ដែលជាអ្នកម៉ាក់របស់ខ្លួន អមជាមួយឃ្លាប្រយោគថា “រីករាយទិវាមាតាបាទ….សូមអោយចៅមករកលោកតាលោកយាយញឹកញាប់ផងណា កូវីដចប់ហើយណាបាទ ពិបាកជួបជាង Jackson សង្ឃឹមថាម្នាក់នេះហើយបាទ” ប៉ុន្ដែរឿងនេះបែរជាហៃសូ Songkran ជួបអ្នករិះគន់ខ្លះៗព្រោះមានអ្នកសម្លឹងឃើញថាសារនេះចង់ដៀមដាមដល់ Aff Thaksorn ឬយ៉ាងណា

ដោយខមិនក្នុង IG របស់លោក Songkran ក្រៅពីមានអ្នកពេញចិត្តនិងប្រយោគរបស់លោកហើយ នៅមានបង្អាប់បែបកំប្លែងៗជាច្រើនទៀត មានអ្នកក៏ប្រាប់ថាកូវីដមិនទាន់ចប់ទេហើយប្រហែលជាម៉ាក់ Aff រវល់និងការងារផង បើមានឱកាសនិងនាំមកហើយ ហើយលោកប៉ានិងក៏គួណាស់ឆ្លៀតទៅទទួលកូនយកមកផងមក ទៅរកលោកកូនខ្លះក៏បាន ប៉ុន្ដែមួយផ្នែកទៀតជាឃ្លាគួអោយស្រលាញ់ បង្អាប់កូនស្រីតែប៉ុណ្ណោះ មិនគិតថាជាការដៀមដាមដល់អ្នកណានោះទេ

After Footer (Active) - damrei Mr1 Zone2

ទាំងអស់នេះ មានខមិនមួយប្រាប់ថា “បើប៉ានិងទំនេរក៏ទៅទទួលកូនខ្លះទៅ ម៉ែក៏មានការងារត្រូវធ្វើដែរ” ហើយខាង Songkran ក៏បានឆ្លើយតបខ្លីៗថា “រងចាំទៅទទួលគ្រប់ពេលបាទ រងចាំតែទូរស័ព្ទប្រាប់ពេលណាទើបទៅយកបានតែប៉ុណ្ណោះ”

អត្ថបទដោយ : នីត្តា