ladiiprang ជាប់ឈ្មោះជាតួឯកស្រីចិត្តរឹង “មិនព្រមត្រូវគ្នាវិញ”!! បើកសារលោក twopee តាមគូដណ្តឹងអោយត្រឡប់មកដូចដើមវិញ!

ទោះបីពេលនេះមាគូតារាថ្មីដែលល្បីថាកំពុងបែកបាក់យ៉ាងណាក៏ដោយ គូរបស់កញ្ញា ladiiprang និង twopee នៅតែជាគូដែលគ្រប់គ្នាតាមដានច្រើនជាងគេបង្អស់ ព្រោះមិនមាននរណាចង់អោយពួកគេចែកផ្លូវគ្នាដើរឡើយ។ គួរអោយសោកស្តាយ ចុងក្រោយខាងប្រុសតាមលួងហើយតែតារាស្រីនៅមិនទាន់ចិត្តទន់!
កាលពីយប់មិញនេះលោក​ twopee បានផុសវីដេអូរំលឹកអនុស្សាវរីយ៍ស្នេហាតាំងពីសម័យ ១០​ឆ្នាំជាងមុនចូលក្នុងអ៊ិនស្តាក្រាម story ព្រមជាមួយសារលួងលោមថា “i really appreciate every single moment with you in my life. And it will always be 🧡 @ladiiprang (បងដក់ចិត្តហើយពិតជាស្ងប់ស្ងែងគ្រប់ពេលវេលាដែលបាននៅជាមួយអ្នកក្នុងឆាកជីវិតនេះ។ ហើយអារម្មណ៍នេះវានឹងនៅជាមួយបងជារៀងរហូត 🧡 @ladiiprang)”។
ដែលបន្ទាប់ពីបានផុសហើយហ្វែនៗនាំគ្នាបុកពោះព្រោះខាងស្រីអត់មានប្រត្តិកម្មតបសូម្បីបន្តិច កញ្ញា ladiiprang ផុសតែរឿងការងារ និងគ្រួសារមិត្តភក្តិដែលនាងកំពុងនៅជាមួយតែម្យ៉ាងគត់។ សង្ស័យលើកនេះនាងអន់ចិត្តខ្លាំងហើយមើលទៅ លោក twopee​ ព្យាយាមជាបន្ត។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា