បានចេញមុខអោយសម្ភាសន៍អំពីរឿងរ៉ាវស្នេហាគ្រាថ្មីរួចរាល់ហើយសម្រាប់តារាស្រី toeyjarinporn ដែលបច្ចុប្បន្ននេះកំពុងសិក្សាចិត្តជាមួយសិស្សច្បងម្នាក់ តែរហូតមកទល់បច្ចុប្បន្នហ្វែនៗមិនទាន់បានដឹងច្បាស់នៅឡើយទេថាសិស្សច្បងម្នាក់នោះជាតារា ឬជាអ្នកក្រៅវិស័យសិល្ប:។


ចុងក្រោយតារាស្រីផុសខ្លីបវីដេអូកំពុងរៀនចាក់ Latte Art យ៉ាងសប្បាយរីករាយចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption សសេរថា “ខ្ញុំបានចូលក្នុងសមាគមន៍ Latte Art ហើយណាចា ✌🏻 ចូលហើយចេញវិញភ្លាមៗ 😅” ដែលមាន Camera man ផ្ទាល់ខ្លួនជាអ្នកចាំមើលនិងផ្តិតយកទិដ្ឋភាពនោះអោយ។

តារាស្រីស្អាតប៉ុន្តែគ្រប់គ្នាចាប់អារម្មណ៍សំលេងរបស់ Camera man ដែលបាននិយាយចូលក្នុងវីដេអូ លឺហើយមានអ្នកប្រើប្រាស់អ៊ិនធឺណែតច្រើនណាស់គិតថាម្នាក់នោះជាអ្នកនៅក្នុងវិស័យសិល្ប:ព្រោះសំលេងស្រដៀងៗតារាប្រុសមួយចំនួន។ មិត្តអ្នកអានបានចូលស្តាប់ហើយឬនៅ? ស្តាប់ហើយគិតដូចគ្រប់គ្នាទេ?
អត្ថបទដោយ សា



